ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាគ្សាអំពីវិធានការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើ ស.ប.បកូរ៉េ

ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាគ្សាអំពីវិធានការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើ ស.ប.បកូរ៉េ - ảnh 1
តំបន់សាកល្បងកាំជ្រួច Punggye-ri របស់ស.ប.បកូរ៉េ (រូបថត៖AFP/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី២៩ មេសា បានជួបប្រជុំដើម្បី
ពិភាគ្សាអំពីសេចក្ដីព្រាងឯកសារស្ដីអំពីការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.ប
កូរ៉េទាក់ទិនដល់ការសាកល្បងកាំជ្រួចរយៈឆ្ងាយរបស់ប្រទេសនេះមុន នោះមួយថ្ងៃ។
សេចក្ដីព្រាងឯកសារនេះសំណូមពរឲ្យប្រទេសសមាជិកទាំងអស់របស់អ.ស.បរហូត
ដល់កាលកំណត់គឺថ្ងៃទី៣១ ឧសភាខាងមុខ ត្រូវជូនរបាយការណ៍ស្ដីអំពីវិធានការ
ដាក់ទ័ណ្ឌកម្មជាក់ស្ដែង ដែលប្រទេសទាំងនេះបានអនុវត្តន៍តាមសេចក្ដី សំរេចចិត្ត
របស់អ.ស.ប។ឯកសារនេះក៏អំពាវនាវឲ្យព្យុងយ៉ាងអត់ធ្មត់ ជៀសវាង អំពើដែល
អាចរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់អ.ស.ប។អាមេរិកនិងចិនសុទ្ធតែ
គាំទ្រសេចក្ដីព្រាងឯកសារនេះ។ប៉ុន្តែ ការប្រកាសឯកសារនេះត្រូវបានផ្អាកវិញ
ដោយសាររុស្ស៊ីស្នើរឲ្យមានពេលវេលាបន្ថែមដើម្បីពិចារណាលើមាត្រាមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ