ក្រុមប្រឹក្សាសន្តិសុខអ.ស.បលើកពេលបោះសម្លេងអំពីការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ

(VOVworld) - អ្នកការទូតមួយចំនួននាថ្ងៃទី១ មិនាបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិ
សុខអ.ស.បបានលើកពេលបោះសម្លេងអំពីការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មថ្មីទៅលើ
ស.ប.បកូរ៉េក្រោយពីមានសំណូមពររបស់រុស្ស៊ី។តាមផែនការដំបូង ការបោះសម្លេង
នឹងប្រព្រឹត្តទៅនាថ្ងៃទី១ មិនា ប៉ុន្តែក្រុមបេសកកម្មអាមេរិកប្រចាំនៅ អ.ស.បបានឲ្យ
ដឹងថា រុស្ស៊ីចង់មាន២៤ម៉ោងដើម្បីស្រាវជ្រាវអំពីខ្លឹមសារក្នុងពង្រាងសេចក្ដីសំរេច
ចិត្តស្ដីអំពីការបង្កើនបទដាក់ទ័ណ្ឌកម្មនេះ ដូច្នេះហើយការ បោះសម្លេងនឹងត្រូវបាន
លើកពេលរហូតដល់ថ្ងៃទី២ មិនា។ពង្រាងសេចក្ដីសំរេច ចិត្តពោលខាងលើរួមមាន
វិធានការដែលមិនធ្លាប់អនុវត្តន៍តាំងពីមុនមក ដូចជាការ ត្រួតពិនិត្យនាវាដឹកជញ្ជូន
ទំនិញទាំងឡាយដែលធ្វើដំណើរចេញនិងចូល ស.ប.បកូរ៉េ ដាក់កំហិតពាណិជ្ជកម្ម
ថ្មីនិងទប់ស្កាត់នាវាទាំងអស់របស់ស.ប.បដែល សង្ស័យថាដឹកទំនិញហាមឃាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ