ក្រុមប្រឹក្សាអឺរ៉ុបអនុម័តលើ EVFTA - ឱកាសសម្រាប់វៀតណាមទាក់ទងផ្ទាល់នឹងទីផ្សារ EU

(VOVWORLD) - ក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី ២៥ ខែមិថុនា បានអនុម័តលើកិច្ចព្រមព្រៀងចំនួន ២ រវាងសហភាពអឺរ៉ុប (EU) និងវៀតណាមអំពីពាណិជ្ជកម្មសេរី (EVFTA) និងលើកិច្ចការពារវិនិយោគ (EVIPA) ព្រមទាំងផ្ទេរសិទ្ធិឲ្យគណៈកម្មការអឺរ៉ុបដើម្បីចុះហត្ថលេខាជាមួយវៀតណាមនៅថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ។ 

ការសម្រេចនេះបានបើកឱកាសឱ្យវៀតណាម អាចទាក់ទង់កាន់តែស៊ីជម្រៅទៅក្នុងទីផ្សារនៃប្រទេសសមាជិកចំនួន ២៨ នៃសហភាពអឺរ៉ុប នឹងក្លាយទៅជាកន្លែងទាក់ទាញការវិនិយោគដ៏រឹងមាំរបស់ប្លុក ជាពិសេសក្លាយទៅជាកន្លែងសម្រាប់តភ្ជាប់សកម្មភាពពាណិជ្ជកម្ម - វិនិយោគរបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ានផងដែរ។

បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA មក លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ ថា “ខ្ញុំសូមស្វាគមន៍ការសម្រេចចិត្តរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ បន្ទាប់ពីសិង្ហបុរី កិច្ចព្រមព្រៀងជាមួយវៀតណាមគឺជាការចុះហត្ថលេខាលើកទីពីរដែលសហភាពអឺរ៉ុបបានធ្វើជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយ ដែលបង្ហាញពីជំហានថ្មីមួយសម្រាប់ការចូលរួមរបស់អឺរ៉ុបជាមួយតំបន់នេះផងដែរ”។

ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom បានស្ងើចសរសើរពីសក្តានុពលរបស់វៀតណាម ដោយទទួលស្គាល់ថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏រស់រវើកនិងមានសក្តានុពលដែលមានអតិថិជនសក្តានុពលជាង ៩៥ លាននាក់។ លោកស្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ថា ពីអត្ថប្រយោជ ន៍សេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះក៏មានគោលបំណងជំរុញការគោរពចំពោះសិទ្ធិមនុស្ស កិច្ចការពារបរិស្ថានក៏ដូចជាសិទ្ធិរបស់កម្មករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ