ក្រុមប្រទេស CSTO អនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថានភាពនៅអាហ្គានីស្ថាន
(VOVWORLD) - នៅឯកិច្ចប្រជុំនេះ អ្នកដឹកនាំផ្នែកគោលនយោបាយកិច្ចការបរទេសនិងការពារ ជាតិនៃបណ្ដាប្រទេសសមាជិក CSTO បានពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហានានា ពាក់ព័ន្ធដល់ស្ថានភាពយោធា-នយោបាយក្នុងតំបន់ដែល CSTO មានការទទួល ខុសត្រូវ ជាពិសេសគឺតំបន់មានព្រំប្រទល់ជាប់នឹងអាហ្គានីស្ថានដែលកំពុងមានស្ថាន ភាពស្មុគស្មាញ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ odkb-csto.org) |
នៅថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុង Dushanbe ប្រទេសតាគីជីស្ថាន បានប្រព្រឹត្តទៅ កិច្ចប្រជុំរួមរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេស ការពារជាតិនិងគណៈលេខាធិការដ្ឋាន ក្រុមប្រឹក្សាសន្តិសុខ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសតាគីជីស្ថាន ដោយ មានវត្តមានអគ្គលេខាធិការអង្គការសន្ធិសញ្ញាអំពីសន្តិសុខសមូហភាព (CSTO) លោក Stanislav Zas ផងដែរ។
នៅឯកិច្ចប្រជុំនេះ អ្នកដឹកនាំផ្នែកគោលនយោបាយកិច្ចការបរទេសនិងការពារ ជាតិនៃបណ្ដាប្រទេសសមាជិក CSTO បានពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហានានា ពាក់ព័ន្ធដល់ស្ថានភាពយោធា-នយោបាយក្នុងតំបន់ដែល CSTO មានការទទួល ខុសត្រូវ ជាពិសេសគឺតំបន់មានព្រំប្រទល់ជាប់នឹងអាហ្គានីស្ថានដែលកំពុងមានស្ថាន ភាពស្មុគស្មាញ។
ក្រៅពីនោះ សេចក្ដីថ្លែងការណ៍រួមចំនួន៥ត្រូវបានអនុម័ត ដែលពាក់ព័ន្ធដល់ការ ជួយឧបត្ថម្ភអាហ្គានីស្ថានក្លាយទៅជាប្រទេសមួយដោយមានសន្តិភាពនិងវិបុលភាព គោរពតាមគោលការណ៍នៃច្បាប់អន្តរជាតិ; បញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពអន្តរជាតិ; ប្រតិបត្តិការ របស់សហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG) និងអង្គការសហប្រតិបត្តិការ Shanghai (SCO); កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង; ការ សម្របសម្រួលប្រតិបត្តិការក្នុងវិស័យសុវត្ថិភាពជីវសាស្ត្រនិងសន្តិសុខព័ត៌មាន៕