ក្រុមបេសកកម្មរបស់ UNAMA៖ អំពើហឹង្សាកាន់តែកើនឡើងនៅ អាហ្វហ្គានីស្ថាន បន្ទាប់​ពីសហរដ្ឋអាមេរិក​និងតាលីបង់​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព

(VOVWORLD) - អំពើហឹង្សាកាន់តែកើនឡើងនៅអាហ្វហ្គានីស្ថាន ក្នុងខែមីនា ហើយជាពេលវេលាដែលត្រូវបានរំពឹងថានឹងចាប់ផ្តើមបើកកិច្ចពិភាក្សារវាងរដ្ឋាភិ បាលអាហ្វហ្គានីស្ថាន និង តាលីបង់។
ក្រុមបេសកកម្មរបស់ UNAMA៖ អំពើហឹង្សាកាន់តែកើនឡើងនៅ អាហ្វហ្គានីស្ថាន បន្ទាប់​ពីសហរដ្ឋអាមេរិក​និងតាលីបង់​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព - ảnh 1 កងសន្តិសុខអាហ្វហ្គានីស្ថាន  (រូបថត៖ AFP / TTXVN)

អំពើហឹង្សាកាន់តែកើនឡើងនៅអាហ្វហ្កានីស្ថាន នាប៉ុន្មានសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលត្រូវបានចាត់ទុកថាបើកផ្លូវសម្រាប់ដំណើការសន្តិភាពនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។ យោងតាមរបាយការណ៍ប្រចាំត្រីមាសនៃក្រុមបេសកកម្មជួយឧបត្ថម្ភគាំទ្រ អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) នាថ្ងៃទី ២៧ ខែមេសាបានឲ្យដឹងថា៖ អំពើហឹង្សាកាន់តែកើនឡើងនៅអាហ្វហ្គានីស្ថាន ក្នុងខែមីនា ហើយជាពេលវេលាដែលត្រូវបានរំពឹងថានឹងចាប់ផ្តើមបើកកិច្ចពិភាក្សារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង តាលីបង់ ដែលបានសម្លាប់ជនស៊ីវិលជាង ៥០០ នាក់ និងជាង ៧០០ នាក់ទៀតរងរបួស។ ទោះយ៉ាងណាក៏ដោយ UNAMA បានក្រើនរំលឹកថា ចំនួនមនុស្សស្លាប់ និងរងរបួសក្នុងត្រីមាសទី ១ ឆ្នាំ នេះ បានថយចុះចំនួន ២៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារជម្លោះត្រូវបានកាត់បន្ថយ ក្នុងខែមករា និងខែកុម្ភៈរួម ដែលក្នុងនោះមានបទឈប់បាញ់មួយផ្នែក ដែលអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍នៅពេលដែល សហរដ្ឋអាមេរិកនិងតាលីបង់បានធ្វើការចរចាស្ដីពីកិច្ចព្រមព្រៀងដកទ័ពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ