ក្រុមរដ្ឋអាជ្ញាពិនិត្យមើលលំនៅដ្ឋានរបស់អតីតប្រធានខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង


ក្រុមរដ្ឋអាជ្ញាពិនិត្យមើលលំនៅដ្ឋានរបស់អតីតប្រធានខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង  - ảnh 1
ក្រុមរដ្ឋអាជ្ញាពិនិត្យមើលលំនៅដ្ឋានរបស់អតីតប្រធានខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង (VNA)

(VOVworld) – នាថ្ងៃទី ២៦​ ធ្នូ ក្រុមរដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូងបានឆែក
ឆេរផ្ទះរបស់អតីតប្រធានខុទ្ទកាល័យប្រធានាធិបតី លោក Kim Ki-Choon ដោយ
សារ សង្ស័យលោករូបនេះមានទង្វើខុសច្បាប់ទាក់ទិនដល់ការងារគ្រប់គ្រង មន្ត្រី
នៃក្រសួងវប្បធម៌និងកីឡា។ នេះគឺជាផ្នែកមួយក្នុងដំណើរការស៊ើប អង្គេតរឿង
អាស្រូវឆ្ពោះទៅការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី  Park
Geun-hye នាដើមខែធ្នូនេះ។ សារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា៖ អ្នក
ធ្វើការស៊ើបអង្គេតក្នុងក្រុមរដ្ឋអាជ្ញាបានរឹបយកផ្នែករឹងសៀវភៅនិងទូរស័ព្ទ
ចល័តពីផ្ទះរបស់លោក Kim Ki-Choon ដើម្បីបំរើឲ្យការធ្វើស៊ើបអង្គេត។ អ្នក
នាំពាក្យរង នៃក្រុមរដ្ឋអាជ្ញាពោលខាងលើ លោក Hong Jung-seok បានទទួល
ស្គាល់ព័ត៌មាននេះ ហើយមិនជូនដំណឹងព័ត៌មានលំអិតណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ