ក្រុមវៀតណាមចេញដំណើរចូលរួមមហោស្រពកីឡានិស្សិតពិភពលោកឆ្នាំ២០១៣

  (VOV)_នាថ្ងៃទី ១ កក្កដា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដា
វៀតណាម បានរៀបចំពិធីជួបមុខក្រុមកីឡានិស្សិតវៀតណាម ចូលរួមមហោស្រព
កីឡានិស្សិតពិភពលោក លើកទី ២៧ នៅរុស្ស៊ី។ មហោស្រពលើកនេះ បានប្រព្រឹត្ត
ទៅពី ថ្ងៃទី  ៣០ មិថុនា ដល់ថ្ងៃទី ២០ កក្កដា បានទាក់ទាញការចូលរួមក្រុមកីឡាករ កីឡាការនីមកពីប្រទេសនិងតំបន់ដែនដីចំនួន១៧០។ក្រុមកីឡាវៀតណាមឆ្នាំនេះ មានកីឡាករ កីឡាការនីចំនួន១៤នាក់។ ចូលរួមមហោស្រពលើកនេះ គោលដៅ របស់ក្រុមកីឡានិស្សិតវៀតណាម គឺខំប្រឹងប្រែងប្រកួតដើម្បីដណ្ដើមបានលទ្ធផល
ល្អបំផុត ជាមួយស្មារតីសាមគ្គីភាព ​ស្មោះត្រង់ និងស្និទ្ធស្នាលជាមួយមិត្តភក្តិអន្តរជាតិ៕ 

ក្រុមវៀតណាមចេញដំណើរចូលរួមមហោស្រពកីឡានិស្សិតពិភពលោកឆ្នាំ២០១៣ - ảnh 1
ក្រុមវៀតណាមចេញដំណើរចូលរួមមហោស្រពកីឡានិស្សិតពិភពលោកឆ្នាំ២០១៣(gdtd.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ