ក្រុមហ៊ុន PEGA បង្ហាញមុខម៉ូតូអគ្គិសនីដែលមានខួរក្បាលឆ្លាតវៃដំបូងគេលើពិភពលោក
(VOVWORLD) - នារសៀលថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្រុមហ៊ុនម៉ូតូអគ្គិសនី PEGA របស់វៀតណាមបានបង្ហាញមុខម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al ។ នេះជាម៉ូតូអគ្គិសនីដំបូងគេលើពិភពលោកដែលមានខួរក្បាលឆ្លាតវៃ។
ម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al។ |
តាមនោះ ម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al មានអេក្រង់ប៉ះឆ្លាតវៃ និងអាច ភ្ជាប់អ៊ីនធឺណិតបាន។ ម៉ូតូនេះក៏មានមុខងារជំនួយនិម្មិតពហុមុខងារ ដែលអាចធ្វើអន្តរ កម្មជាមួយអ្នកបើកបរដូចជាមិត្តភ័ក្តិអញ្ចឹង ដោយរំលឹកឱ្យសាកថ្ម កំណត់ទីតាំង ព្រមានពីអាកាសធាតុអាក្រក់ ផ្ញើសារ និងហៅទូរសព្ទដោយផ្ទាល់នៅលើម៉ូតូដោយ សំឡេង។ ម៉ូតូអគ្គិសនី PEGA eSmart AL ត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបទាន់ សម័យ ជាមួយនឹងបច្ចេកវិទ្យា PMSM។ ម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា PMSM ត្រូវបាន អនុវត្តន៍នៅក្នុងម៉ូដែលរថយន្តអគ្គិសនីឈានមុខគេលើពិភពលោកដូចជា៖ Tesla, Chevy Bolt, Nissan Leaf។ ម៉ូតូអគ្គិសនី PEGA eSmart AL ប្រើប្រាស់ថ្ម Lithium ដែលមានគុណភាពខ្ពស់ ជួយឱ្យម៉ូតូធ្វើដំណើរបានចម្ងាយ ១៦០ គីឡូម៉ែត្រក្នុង ការសាកថ្មមួយលើក។
PEGA គឺជាម៉ាកម៉ូតូអគ្គិសនីឈានមុខគេនៅក្នុងប្រទេសវៀតណាម។ PEGA គឺជាឈ្មោះហៅកាត់សម្រាប់ Pegasus ដែលជាសេះទេពក្នុងទេវកថាក្រិក ដែលតំណាងឱ្យភាពស្រស់ស្អាតនិងភាពរឹងមាំយូរអង្វែង៕