ក្រុមហ៊ុន Vietjet ត្រៀមនឹងទទួលយន្តហោះថ្មីចំនួន ១០ គ្រឿងទៀត

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងទទួលយន្តហោះជំនាន់ថ្មីចំនួន ១០ គ្រឿងបន្ថែមទៀត។ 
ក្រុមហ៊ុន Vietjet ត្រៀមនឹងទទួលយន្តហោះថ្មីចំនួន ១០ គ្រឿងទៀត - ảnh 1ក្រុមហ៊ុន Vietjet ហៀបនឹងទទួលយន្តហោះថ្មីចំនួន ១០ គ្រឿង ដោយពង្រីកផ្លូវហោះហើរអន្តរជាតិ (រូបថត៖ TTXVN)

ប្រការនេះបំពេញតម្រូវការនៃការអភិវឌ្ឍ បម្រើប្រជាជន និងភ្ញៀវទេសចរតាមជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ។

យន្តហោះថ្មីនេះភាគច្រើនជាយន្តហោះ A321neo ACF ទំនើបបំផុតសព្វថ្ងៃរបស់ក្រុមហ៊ុន Airbus។ បច្ចុប្បន្ននេះ Vietjet កំពុងធ្វើអាជីវកម្មយន្តហោះជាង ១០០ គ្រឿងជាមួយនឹងជំនាន់យន្តហោះទំនើបបំផុត ទំនើបនិងសុវត្ថិភាពបំផុតនៅលើពិភពលោកដូចជា៖ A320, A321ceo, A321neo - A321neo ACF, A330 ដែលការពារបរិស្ថាននិងសន្សំសម្រៃឥន្ទៈប្រេង រួមចំណែកជួយវៀតណាមកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ (Net Zero) ត្រឹមឆ្នាំ ២០៥០។

ជាមួយនឹងយន្តហោះចំនួន ១០ គ្រឿង ដែលនឹងទទួលនាពេលខ្លីខាងមុខនេះ Vietjet ក៏នឹងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួននៅក្នុងប្រទេសវៀត ណាម និងអន្តរជាតិ ជាមួយនឹងគោលដៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ កម្ពុជា…៕

ប្រតិកម្មទៅវិញ

ផ្សេងៗ