ក្រុមហ៊ុនកូរ៉េខាងត្បូង១រួមចំណែកក្នុងការជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

(VOVworld)-នាថ្ងៃទី១៧មេសា ស្ថានទូតវៀតណាមនិងសមាគមន៍ជនវៀតណាម
ប្រចាំនៅកូរ៉េខាងត្បូង រួមជាមួយតំណាងក្រុមហ៊ុន Kumho Tires (របស់កូរ៉េខាងត្បូង) បានចុះហត្ថលេខាអំពីការជួយឧប្ថម្ភសម្រាប់សកម្មភាពរបស់សមាគមន៍ ជនវៀត
ណាមនៅកូរ៉េខាងត្បូង។ តាមនោះ ក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រុមហ៊ុន Kumho
Tires នឹងជួយឧបត្ថម្ភចំនួនប្រាក់សរុបគឺ១៣៤ពាន់ដុល្លារអាមេរិក សម្រាប់សកម្ម
ភាពរបស់សមាគមនជនវៀតណាមនៅកូរ៉េខាងត្បូង។

ក្រុមហ៊ុនកូរ៉េខាងត្បូង១រួមចំណែកក្នុងការជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង - ảnh 1

        ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham
Huu Chi តាងនាមឲ្យរដ្ឋាភិបាលវៀតណាម បានសម្តែងអំណរគុណចំពោះ សម្ព័ន្ធ
ក្រុមហ៊ុន Kumho និងក្រុមហ៊ុន Kumho Tires អំពីការជួយឧបត្ថម្ភដ៏ធំធេង នេះ។
លោក Pham Huu Chi អះអាងថែមទៀតថា ការជួយឧបត្ថម្ភរបស់ក្រុម ហ៊ុន Kumho
Tires មិនគ្រាន់តែរួមវិភាគទានលើខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំង នាំមកនូវអត្ថ
ន័យធំធេងក្នុងការជួយលើកទឹកចិត្តជនវៀតណាមនៅកូរ៉េខាងត្បូងមានជីវភាព រស់នៅល្អជាងព្រមទាំងរួមចំណែកចូលក្នុងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំង
ពីរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ