ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline) ផ្អាកការធ្វើអាជីវកម្មជើងហោះហើរជាបណ្តោះអាសន្នរវាងវៀតណាម និងបារាំង ម៉ាឡេស៊ី

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍នេះនឹងជូនដំណឹងយ៉ាងទូលំទូលាយដល់អ្នកដំណើរទាំងអស់អំពីផែនបើកជើងហោះហើរទៅកាន់ប្រទេសបារាំងនិងម៉ាឡេស៊ីឡើងវិញបន្ទាប់ពីមានការសម្រេចចិត្តថ្មីពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline) ផ្អាកការធ្វើអាជីវកម្មជើងហោះហើរជាបណ្តោះអាសន្នរវាងវៀតណាម និងបារាំង ម៉ាឡេស៊ី - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline) បានផ្អាកការធ្វើអាជីវកម្មជើងហោះហើរជាបណ្តោះអាសន្នរវាងវៀតណាម និងបារាំង ម៉ាឡេស៊ី (រូបថត៖ VNA)

ជាក់ស្តែងក្រុមហ៊ុនអាកាសចរណ៍ វៀតណាម បានផ្អាកការធ្វើអាជីវកម្មជើងហោះហើរជាបណ្តោះអាសន្នរវាងវៀតណាមនិងបារាំងចាប់តាំងពីយប់ថ្ងៃទី ១៧ ខែមីនា។ រីឯជើងហោះហើររវាងវៀតណាមនិងអង់គ្លេសនិងអាឡឺម៉ង់នៅតែរក្សាតាមផែនការកំណត់ផងដែរ ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានផ្អាកការហោះហើររវាងវៀតណាមនិងម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែមីនា ដោយសាររដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាបិទច្រកព្រំដែននាពេលនេះ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងពិចារណាលើផែនការកាត់បន្ថយជើងហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារការវិវត្តដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាត Covid -19 និងបទប្បញ្ញត្តិថ្មីរបស់   រដ្ឋាភិបាលវៀតណាមទាក់ទងនឹងការចេញចូល និងការដាក់ឲ្យនៅដាច់ដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ