ក្រុមហាម៉ាស និង Fatah ធ្វើ​ការ​ចរចាពីផែនការក្រោយជម្លោះនៅតំបន់ហ្គាហ្សា

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋអេហ្ស៊ីបកាលពីថ្ងៃទី ២ ខែវិច្ឆិកា បានដកស្រង់ប្រភពព័ត៌មានសន្តិសុខនៅក្នុងប្រទេសនេះដោយនិយាយថា តំណាងនៃចលនា Fatah និងកងកម្លាំងហាម៉ាសបានចាប់ផ្តើមកិច្ចសន្ទនានៅទីក្រុងគែរដើម្បីសម្រេចបាននូវការឯកភាពផ្ទៃក្នុងរបស់ប៉ាឡេស្ទីន ក៏ដូចជាទប់ស្កាត់ការបំបែកតំបន់ West bank ដែលត្រូវបានទន្ទ្រានកាន់កាប់ ចេញពីតំបន់ហ្គាហ្សា។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតគណៈកម្មាធិការគាំទ្រសហគមន៍ ដើម្បីតាមដានសកម្មភាពមនុស្សធម៌និងការជួយសង្គ្រោះនៅតំបន់ហ្គាហ្សាក្រោយជម្លោះ។

ក្រុមហាម៉ាស និង Fatah ធ្វើ​ការ​ចរចាពីផែនការក្រោយជម្លោះនៅតំបន់ហ្គាហ្សា - ảnh 1គំនូរបាកើបែកបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅ Deir al-Balah តំបន់ហ្គាហ្សា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

តាមការគ្រោងទុក គណៈកម្មការនេះនឹងត្រូវបានបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ហើយនឹងមានឥស្សរជនឯករាជ្យ ដែលមិនពាក់ព័ន្ធនឹងចលនាជាក់លាក់ណាមួយឡើយ។

ចលនាហាម៉ាស់បានបញ្ជាក់ម្តងហើយម្តងទៀតថា បញ្ហាទាំងអស់ដែលទាក់ទងនឹងជម្លោះចាំបាច់ត្រូវដោះស្រាយយ៉ាងទូលំទូលាយរួមទាំងការដកទ័ពរបស់អ៊ីស្រាអែល ការដោះដូរឈ្លើយសឹក និងការបន្តផ្តល់ជំនួយមនុស្សធម៌ឡើងវិញ។ ក្រុមហាម៉ាស់ព្រួយបារម្ភថា ប្រសិនបើបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយឡែកពីគ្នា អ៊ីស្រាអែលអាចនឹងបន្តការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីធានាបាននូវការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបដិសេធរាល់តួនាទីរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាក្រោយជម្លោះ ហើយក៏មិនជឿទុកចិត្តលើរដ្ឋប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងទឹកដីនេះដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ