ការិយាល័យអង្គការសហប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះការតាំងពិព័រណ៌រូបថតស្តីពីបេតិកភណ្ឌ និងវប្បធម៌របស់វៀតណាម
(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅការតាំងពិព័រណ៌រូបថត “ពណ៌វប្បធម៌៖ ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នៅវៀតណាម”។
ថ្លែងមតិនៅទីនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវសង្ឃឹមថា តាមរយៈពិព័រណ៍នេះ សហគមន៍អន្តរជាតិនឹងយល់កាន់តែច្បាស់អំពីការពិត និងសារដ៏រឹងមាំអំពីប្រទេសវៀតណាមដែលមានវប្បធម៌ចម្រុះ ជាកន្លែងរួមរស់ប្រកបដោយសុខដុមរមនានិងសាមគ្គីភាពរបស់សហគមន៍ជនជាតិចំនួន ៥៤។
ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ថ្លែងមតិក្នុងពិធីបើកពិព័រណ៍រូបថត។ រូបថត៖ លោក ហៀន/TTXVN |
អត្តសញ្ញាណវប្បធម៌ចម្រុះ រួមជាមួយនឹងបេតិកភណ្ឌធម្មជាតិ គឺជាធនធានដ៏សំខាន់របស់ប្រជាជាតិ រួមចំណែកដល់ជីវភាពរស់នៅដ៏ស្វាហាប់ លើកកម្ពស់ការច្នៃប្រឌិតនិងឧស្សាហកម្មវប្បធម៌នានា ក៏ដូចជាអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោកស្រី Tatiana Valovaya អគ្គនាយិការនៃការិយាល័យអ.ស.ប នៅទីក្រុងហ្សឺណែវ(UNOG) បានអះអាងថា ពិព័រណ៍នាំមកនូវទិដ្ឋភាពរស់រវើកស្តីពីជីវភាពរស់នៅរបស់សហគមន៍បណ្តាជនជាតិ និងសាសនាផ្សេងៗគ្នាជាច្រើននៅវៀតណាម។ ឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ប្រពៃណីដែលត្រូបានមរតកជាច្រើនជំនាន់និងធ្វើឲ្យលេខធ្លោពីការអភិវឌ្ឍនៃអត្តសញ្ញាណពិសេសក្នុងសហគមន៍ទាំងនេះ; បង្ហាញអំពីលទ្ធផលនៃការតស៊ូក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ពិភពលោកនៅវៀតណាម៕