ការរីករាលដាលនៃជំងឺ COVID-១៩ នៅតែបន្តវិវត្តន៍យ៉ាងស្មុគស្មាញនៅសិង្ហបុរី កូរ៉េខាងត្បូងនិងណូវែលហ្សេឡង់

(VOVWORLD) - ជំងឺរាតត្បាតសកល COVID-១៩ នៅតែរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកក្នុងនោះប្រទេសជាច្រើនបានកត់ត្រាករណីឆ្លងជំងឺកើនឡើងយ៉ាងខ្ពស់បំផុតក្នុងមួយថ្ងៃចាប់តាំងពីជំងឺឆ្លងនេះបានផ្ទុះឡើង។
ការរីករាលដាលនៃជំងឺ COVID-១៩ នៅតែបន្តវិវត្តន៍យ៉ាងស្មុគស្មាញនៅសិង្ហបុរី កូរ៉េខាងត្បូងនិងណូវែលហ្សេឡង់ - ảnh 1 ក្មេងប្រុសម្នាក់ពាក់ម៉ាស់ការពារពីការឆ្លងជំងឺកូវីដ១៩ នៅសិង្ហបុរីនាថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០ ។ (រូបថត៖ THX / TTXVN)

កាលពីថ្ងៃទី ១៦ ខែសីហា ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកប្រទេសនេះបានរកឃើញករណីឆ្លងជំងឺកូវីឌ១៩ ចំនួន ៨១ ករណីបន្ថែមទៀត ដែលធ្វើអោយចំនួនករណីសរុបនៅប្រទេសនេះបានកើនឡើងដល់ ៥៥.៦៦១ ករណី។នាថ្ងៃដដែលនេះ ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសនេះនាបច្ចុប្បន្ននេះមានចំនួន ១៥.៣១៨ ករណី ដែលកើនឡើងចំនួន ២៧៩ ករណីថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ រីឯនៅប្រទេសណូវែលសេឡង់វិញ  តំបន់ផ្ទុះដំបូងបង្អស់របស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅតែបន្តរីករាលដាលយ៉ាងខ្លាំងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ ខែសីហា លោកវេជ្ជបណ្ឌិត Ashley Bloomfield ប្រធានសុខាភិបាលណូវែលហ្សេឡង់ បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីឌ១៩ ចំនួន ១៣ ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើអោយចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ១.២៧១ ករណីផងដែរ។

យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ និង ៤៥ នាទីនាថ្ងៃទី ១៦ ខែសីហា (តាមម៉ោងប្រទេសវៀតណាម) មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២១.៦០០.៦៣៨ ករណី និងមានមនុស្សស្លាប់ចំនួន ៧៦៨.៦០៣ នាក់។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីឌ១៩ ដែលមានអ្នកឆ្លងចំនួន ៥.៥២៩.៧៨៩ នាក់និងមានអ្នកស្លាប់ចំនួន ១៧២.៦០៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ