ការរាតត្បាតជំងឺរលាកផ្លូវដង្ហើមដោយវីរុស COVID-19 ៖ ខេត្តហ៊ូប៉ីធ្វើបច្ចុប្បន្នភាពចំនួនករណីឆ្លងមេរោគនេះក្នុងថ្ងៃទី ១៣ខែកុម្ភៈ
(VOVWORLD) - គណៈកម្មាធិការសុខាភិបាលខេត្ដហ៊ូប៉ី (NHC) ភាគកណ្តាលប្រទេសចិន បានឲ្យដឹងថា គិតដល់ត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ចំនួនអ្នកស្លាប់សរុបដោយសារការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយសារវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 (nCoV) បានកើនឡើងដល់ ១.៤៨៣ នាក់ ប៉ុន្តែករណីឆ្លងមេរោគថ្មីបានថយចុះបើប្រៀបធៀបទៅនឹងកាលពីមុន ដោយ មានការផ្លាស់ប្តូរក្នុងការគណនា។
រូបថតឧទារហណ៍ (TTXVN) |
តួលេខដែលធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះរបស់គណៈកម្មាធិការសុខាភិបាល ខេត្ដហ៊ូប៉ី បានឲ្យដឹងថា នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ខេត្តនេះមានអ្នកស្លាប់ចំនួន ១១៦ នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន ៤,៨២៣ នាក់ ក្នុងថ្ងៃទី ១៣ ខែកុម្ភៈ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ អាជ្ញាធរទីក្រុង Huanggang ខេត្តហ៊ូប៉ី ប្រទេសចិន បានឲ្យដឹងថាចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ តំបន់នេះនឹងរឹតបន្តឹងវិធានការដើម្បីគ្រប់គ្រងការរាតត្បាតវីរុស COVID-19 (nCoV) ដែលក្នុងនោះ មានការធ្វើចត្តាឡីស័កនៅតំបន់ទីប្រជុំជន ហើយគ្រាន់តែអនុញ្ញាត ឱ្យយានយន្តជាចាំបាច់អាចធ្វើសកម្មភាពតែប៉ុណ្ណោះ៕