ការរាតត្បាតវីរុសរលាកសួតចម្លែកកាន់តែកើតឡើង - អង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់

(VOVWORLD) - យោងតាមទូរទស្សន៍ជាតិរបស់ចិនបានផ្សាយថា គិតត្រឹមដល់ព្រឹកថ្ងៃទី ២៣ ខែមករា មានករណីឆ្លងមេរោគផ្តាសាយរុបចំនួន ៥៧១ ករណីនៅទូទាំងប្រទេសចិន។ ទន្ទឹមនឹងនេះ គិតត្រឹមដល់យប់ម៉ិញ មានអ្នកស្លាប់ដោយវីរុសនេះចំនួន ១៧ នាក់ ដែលទាំងអស់សុទ្ធសឹងតែរស់នៅខេត្តហ៊ូប៉ី (ប្រទេសចិន)។
ការរាតត្បាតវីរុសរលាកសួតចម្លែកកាន់តែកើតឡើង - អង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់ - ảnh 1 ការរាតត្បាតវីរុសរលាកសួតចម្លែកកាន់តែកើតឡើង - អង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់ណ (រូបថត៖Zing.vn)

ដើម្បីគ្រប់គ្រងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា ទីក្រុងវូហានបានប្រកាសថានឹងផ្អាកការដឹកជញ្ជូនសាធារណៈ បិទអាកាសយានដ្ឋាននិងស្ថានីយ៍រថភ្លើងជាបណ្តោះអាសន្ន ហើយទាមទារឲ្យប្រជាជនទីក្រុងនេះកុំចាកចេញដោយគ្មានហេតុផលជាក់ស្តែង។ ចំពោះការវិវត្តន៍យ៉ាងភាពស្មុគស្មាញរបស់ជំងឺនេះ នាថ្ងៃទី ២២ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីវិធានការដើម្បីទប់ទល់នឹងជំងឺនេះ។

អង្គការ WHO បានឲ្យដឹងថា គោលដៅចម្បងនៅពេលនេះគឺត្រូវស្វែងរកមូលហេតុនៃរបៀបដែលវីរ៉ុសប្រភេទថ្មី អាចឆ្លងរវាងមនុស្សនិងមនុស្សតែម្តង។ នាថ្ងៃទី ២៣ ខែមករា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានចេញសេចក្តីប្រកាសថាតើជំងឺរាតត្បាតរលាកសួតនេះអាចក្លាយទៅជាជំងឺមហារាតត្បាតនៅទូទាំងពិភពលោកដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ