ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញគឺភារកិច្ចស្នូល

ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញគឺភារកិច្ចស្នូល - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

(VOVworld) - នាថ្ងៃទី៦ សីហា នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាម បាន
រៀបចំសន្និសីទបូកសរុបការរៀបចំអង្គភាពអាជីវកម្មរដ្ឋឡើងវិញក្នុងរយៈពេល៧ខែ
ដើមឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និង ឧប
នាយករដ្ឋមន្រ្តីលោក Vu Van Ninh។
ធ្វើការសន្និដ្ឋាននៅសន្និសីទនេះ ​លោក Nguyen Tan Dung បានសំណូមពរបណ្ដា
ក្រសួង ស្ថាប័ន សម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនរដ្ឋ ជំរុញខ្លាំងសកម្មភាពធ្វើអាជីវកម្ម ព្រម
ទាំងអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញប្រមូលផ្ដុំពង្រឹងជួរថ្នាក់ដឹកនាំនៃអង្គភាព
អាជីវកម្ម។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ការរៀបចំរចនាសម្ព័ន្ធអង្គភាព
អាជីវកម្មរដ្ឋឡើងវិញគឺភារកិច្ចមួយក្នុងចំណោមភារកិច្ចនយោបាយស្នូល។លោក ក៏
បានសំណូពរបណ្ដាក្រសួង ស្ថាប័ន ត្រូវត្រួតពិនិត្យឡើងវិញ​ ដើម្បីបន្តសុក្រិត បំពេញ
ឲ្យយន្តការគោលនយោបាយនានា សំដៅដោះស្រាយការលំបាកដែលកើតឡើងក្នុង
ដំណើរការអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
នៅសន្និសីទនេះដែរ លោក Nguyen Tan Dung បានសំណូពរក្រសួងការងារ យុទ្ធ
ជនពិការ និងសង្គមកិច្ច មានគោលនយោបាយដើម្បីដោះស្រាយស្ថានភាពពលករ
សេសសល់ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងធ្វើភាគហ៊ុនភាវូបនីយកម្ម។
លោក ក៏សំណូពរក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ មានគោលនយោបាយជួយ
ឧបត្ថម្ភចំពោះជនជាតិភាគតិចដែលចូលរួមការដាំនិងថែរក្សាព្រៃឈើ ផ្សារភ្ជាប់ជា
មួយការបញ្ជាណែនាំអនុវត្តការរៀបចំរចនាសម្ព័ន្ធរបស់បណ្ដារុក្ខដ្ឋានរដ្ឋឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ