ការវាយប្រហារដោយគ្រាប់បែកនៅសូម៉ាលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣៩ នាក់ត្រូវស្លាប់

ការវាយប្រហារដោយគ្រាប់បែកនៅសូម៉ាលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣៩ នាក់ត្រូវស្លាប់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកនៅសូម៉ាលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣៩ នាក់ត្រូវស្លាប់ (VNA)


(VOVworld) – តាមសារព័ត៌មានតំបន់ មនុស្សយ៉ាងហោចណាស់ចំនួន​៣៩
នាក់ ត្រូវស្លាប់និង​ ៥០ នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដែល
បាន កើតមានឡើងនាថ្ងៃទី ១៩ កុម្ភៈ នៅក្នុងផ្សារមួយនៅខ័ណ្ឌ Madina
រដ្ឋធានី Mogadishu របស់សូម៉ាលី។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយទទួល
ខុសត្រូវ ដំណើរការវាយប្រហារដ៏បង្ហូឈាមពោលខាងលើ ប៉ុន្តែ ក្រុមជ្រុលនិយម
 Al Shabab ជានិច្ចកាលឈរនៅខាងក្រោយបណ្ដាការវាយប្រហារដូច្នេះ។
 មជ្ឈដ្ឋាន សារព័ត៌មាននៃប្រទេសនេះបានឲ្យដឹងថា៖ នាប៉ុន្មានម៉ោងមុន
ការវាយប្រហារដោយគ្រាប់បែកក្រុមឥស្លាមជ្រុលនិយមនេះបានព្រមានបន្ត
ការប្រយុទ្ធប្រឆាំងជំទាស់ រដ្ឋាភិបាលសូម៉ាលី។ ប្រធានាធិបតីសូម៉ាលី លោក
Mohamed Abdulahi Mohamed បានទៅរំលែកទុក្ខជាមួយគ្រួសារបណ្ដាជនរង
គ្រោះ ហើយ ប្រកាសប្រគល់ចំនួនប្រាក់ ១០ ម៉ឺនដុល្លាអាមេរិកសំរាប់នរណា
ផ្តល់ព័ត៌មានដែល ជួយដល់ការចាប់ខ្លួនមេគំនិតនៃការវាយប្រហារនេះ។ នា
ថ្ងៃដដែល បេសកជនពិសេស អ.ស.ប. លោក Michael Keating​ បានថ្កោល
ទោសការវាយប្រហារភេរវកម្មនៅផ្សារនៅរដ្ឋធានី Mogadishu ហើយវាយ
តំលៃខ្ពស់ចំពោះការប្រតិកម្មដោយទាន់ ពេលវេលារបស់កំលាំងសន្តិសុខសូ
ម៉ាលី ព្រមទាំង ចាត់ទុកថា៖ មេគំនិតត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ