ការវាយប្រហារតាមអ៊ីនធឺណិតធ្វើឲ្យអាក់ខានសេវាកម្មសុខាភិ​បាល​នៅ​តាម​រដ្ឋ​ចំនួន ៥ របស់សហរដ្ឋអាមេរិក

(VOVWORLD) - ឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យបានកើតឡើងនៅឯកន្លែងព្យាបាលដែលគ្រប់គ្រងដោយ Prospect Medical Holdings ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
ការវាយប្រហារតាមអ៊ីនធឺណិតធ្វើឲ្យអាក់ខានសេវាកម្មសុខាភិ​បាល​នៅ​តាម​រដ្ឋ​ចំនួន ៥ របស់សហរដ្ឋអាមេរិក - ảnh 1រូបថត៖ រ៉យទ័រ

កាលពីម្សិលមិញ (ថ្ងៃទី ៤ ខែសីហា) សេវាកម្មថែទាំសុខភាពសំខាន់ៗនៅក្នុងរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិកត្រូវអាក់ខានដោយសារតែផលប៉ះពាល់នៃការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ។ ឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យបានកើតឡើងនៅឯកន្លែងព្យាបាលដែលគ្រប់គ្រងដោយ Prospect Medical Holdings ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុននេះគ្រប់គ្រង និងដំណើរការសម្រាប់មន្ទីរពេទ្យចំនួន ១៦ កន្លែង និងគ្លីនិកជាង ១៦៥ កន្លែងនិងមូលដ្ឋានព្យបាលជំងឺនៅតាមរដ្ឋចំនួន ៥ រូមមាន California, Texas, Connecticut, Rhode Island និង Pennsylvania។ ការវាយប្រហារតាមអ៊ីនធឺណិតបានបង្ខំឱ្យបន្ទប់សង្គ្រោះបន្ទាន់មួយចំនួនត្រូវបិទ ហើយរថយន្តសង្គ្រោះត្រូវបានបង្វែរទៅកន្លែងពេទ្យផ្សេងទៀត។

ការវាយប្រហារតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឌីជីថលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ សំដៅពង្រឹងសន្តិសុខតាមអ៊ីនធឺណិត នាខែមីនា សេតវិមានបានប្រកាសយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតថ្មី ក្នុងនោះដាស់តឿនដល់ការអនុម័តលើច្បាប់តឹងរ៉ឹងសម្រាប់សកម្មភាពសន្តិសុខអ៊ីនធឺណិតបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ