ការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស

ការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស - ảnh 1
រថយន្តសង្គ្រោះបន្ទាន់ចតនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសបន្ទាប់ពីការវាយប្រហារ
(រូបថត៖EPA/ TTXVN)

(VOVworld) - មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់និង៤០នាក់ទៀតរង
របួសក្នុងការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភានៅវិមាន Westminster នៅរដ្ឋធានី
ឡុងដ៍កាលពីរសៀលថ្ងៃទី២២ មិនា​ ដែលប៉ូលីសប្រទេសនេះហៅថា ជាអំពើភេរវ
កម្ម។អញ្ជើញជាអធិបតីកិច្ចប្រជុំបន្ទាន់បន្ទាប់ពីរឿងហេតុនេះ នាយករដ្ឋមន្ត្រី
អង់គ្លេសលោកស្រី Theresa May អះអាងថា នេះជាការវាយប្រហារតម្រង់ទៅលើ
បេះដូងនៃរដ្ឋធានីឡុងដ៍។លោកស្រី May សង្កត់ធ្ងន់ថា ឧបាយកលទាំងអស់សំដៅ
បង្ខួចតំលៃរបស់ប្រទេសអង់គ្លេសតាមរយៈអំពើហឹង្សានិងភេរវកម្ម សុទ្ធតែនឹង
ទទួលរងបរាជ័យ។លោកស្រីនាយករដ្ឋមន្ត្រីក៏បានចែករំលែកនូវការបាត់បង់ជា
មួយក្រុមគ្រួសារនិងមិត្តភក្តិរបស់ជនរងគ្រោះក្នុងការវាយប្រហារនេះផងដែរ។
បន្ទាប់ពីរឿងហេតុពោលខាងលើ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk
បានចែករំលែកជាមួយជនរងគ្រោះ ហើយអះអាងថា ទ្វីបអឺរ៉ុបនឹងប្រកៀកស្មាជា
មួយអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។នាបច្ចុប្បន្ន ប្រទេសជាច្រើនដូចជា
អូស្ត្រាលី អ៊ីតាលីនិងកាណាដាបានបង្កើនវិធានការធានាសន្តិសុខក្រោយពីករណី
ភេរវកម្មពោលខាងលើនៅទីក្រុងឡុងដ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ