ការវាយប្រហារនៅទីក្រុងម៉ូ​ស្គូ៖ រុស្ស៊ីចាប់ខ្លួនជនសង្ស័យ៣នាក់ទៀត

(VOVWORLD) - ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីថ្ងៃទី ៤ ខែមេសា បានប្រកាសពីការចាប់ខ្លួនមនុស្ស ៣ នាក់ទៀតដែលសង្ស័យថាបានឧបត្ថម្ភការអនុវត្តផែនការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រី Crocus City Hall នៅជាយក្រុងម៉ូស្គូក្នុងខែមីនា ដោយបានសម្លាប់មនុស្សជាង ១៤០ នាក់។

យោងតាម FSB មុខសញ្ញាបីនាក់ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ូស្គូ ទីក្រុង Yekaterinburg ក្នុងតំបន់ Urals និងទីក្រុង Omsk ក្នុងតំបន់ស៊ីបេរី ពីបទផ្តល់ហិរញ្ញវត្ថុនិងជ្រើសរើសខ្មាន់កាំភ្លើងដើម្បីអនុវត្តការវាយប្រហារ។ ក្នុងនោះជនសង្ស័យ២នាក់ជាជនបរទេស ហើយជនសង្ស័យដែលនៅសេសសល់មានសញ្ជាតិរុស្ស៊ី ។

ការវាយប្រហារនៅទីក្រុងម៉ូ​ស្គូ៖ រុស្ស៊ីចាប់ខ្លួនជនសង្ស័យ៣នាក់ទៀត - ảnh 1សាលប្រគុំតន្ត្រី Crocus City Hall នៅជាយក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីត្រូវបានដុតបំផ្លាញបន្ទាប់ពីមានការវាយប្រហារភេរវជន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

សេចក្តីប្រកាសរបស់ FSB បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួនពីបទផ្ទេរប្រាក់ដើម្បីទិញកាំភ្លើង និងមធ្យោបាយផ្សេងទៀតដែលប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្ម។ ជនសង្ស័យទីបីបានចូលរួមដោយផ្ទាល់ក្នុងការជ្រើសរើសខ្មាន់កាំភ្លើង និងផ្តល់ហិរញ្ញវត្ថុដើម្បីអនុវត្តការវាយប្រហារភេរវកម្ម។ មុននោះ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនជនសង្ស័យចំនួន ១១នាក់ ដែលក្នុងនោះ ៤នាក់ សង្ស័យជាអ្នកធ្វើសកម្មភាពដោយផ្ទាល់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ