ការវាយប្រហារអត្តឃាតដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្ត EUPOL នៅអាហ្គានីស្ថាន
|
ការវាយប្រហារអត្តឃាតដោយគ្រាប់បែក១នៅកាប៊ុល (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៥ មករា នៅមណ្ឌលរដ្ឋធានី កាប៊ុល របស់អាហ្គានីស្ថានបាន
កើតមានឡើងការវាយប្រហារអត្តឃាតដោយគ្រាប់បែក តម្រង់ទៅលើរថយន្ត
ប៉ូលិស១គ្រឿង នៃកម្លាំងប៉ូលិសសហភាពអឺរ៉ុបប្រចាំនៅអាហ្គានីស្ថាន (EUPOL)
ធ្វើឲ្យជនស៊ីវិល៧នាក់រងរបួស និង១នាក់ក្រោយពីនោះបានស្លាប់នៅមន្ទីពេទ្យ។
លើបណ្ដាញសង្គម Twitter ពួកឧទ្ទាម Taliban បានទទួលការខុសត្រូវអំពីការវាយ
ប្រហារពោលខាងលើ។ការវាយប្រហារនេះកើតមានឡើងក្នុងកាលៈទេសៈដែល
កម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅអាហ្គានីស្ថានទើបនឹង
បានបញ្ចប់បេសកកម្មប្រយុទ្ធ និងផ្ទេប្ដូរទៅបេសកកម្មហឹ្វកហាត់និងជួយ ឧបត្ថម្ភ
កងទ័ពនិងប៉ូលិសនៃប្រទេសអាស៊ីខាងត្បូងនេះ៕