ក្រសួង ស្ថាប័ន ខេត្តក្រុង និងអាណិកជនរួមដៃគាំទ្រមូលនិធិវ៉ាក់សាំងបង្ការប្រឆាំង កូវីដ ១៩

(VOVWORLD) - រហូតមក ដល់ពេលនេះ គណៈកម្មការចលនាទទួលនិងចែកចាយមូលនិធិបង្ការប្រឆាំងកូវីដ ១៩ ទីក្រុងហូជីមិញបានទទួលប្រាក់ឧបត្ថម្ភការទិញវ៉ាក់សាំងចំនួនជាង៦០ពាន់លានដុង ពីអង្គការ សហគ្រាស និងបុគ្គលចំនួនជាង៤៣០នៅទីក្រុងហូជីមិញ។

ក្រសួង ស្ថាប័ន ខេត្តក្រុង និងអាណិកជនរួមដៃគាំទ្រមូលនិធិវ៉ាក់សាំងបង្ការប្រឆាំង កូវីដ ១៩ - ảnh 1ការរ៉ៃអង្គាសប្រាក់ឧបត្ថម្ភការទិញវ៉ាក់សាំងបង្ការកូវីដ ១៩។ (រូបថត៖ sggp.org.vn)
នាព្រឹកថ្ងៃទី៧ ខែមិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ - គណៈកម្មការចលនា ទទួលនិងចែកចាយមូលនិធិបង្ការប្រឆាំងកូវីដ ១៩ ទីក្រុង ហូជីមិញ បានទទួលកញ្ចប់ទឹកប្រាក់ចំនួនជាង១២ពាន់លានដុងដែលចុះបញ្ជីឧបត្ថម្ភ ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ពីអង្គការ សហគ្រាសនិងបុគ្គលជាច្រើន។ រហូតមក ដល់ពេលនេះ គណៈកម្មការចលនាទទួលនិងចែកចាយមូលនិធិបង្ការប្រឆាំងកូវីដ ១៩ ទីក្រុងហូជីមិញបានទទួលប្រាក់ឧបត្ថម្ភការទិញវ៉ាក់សាំងចំនួនជាង៦០ពាន់លានដុង ពីអង្គការ សហគ្រាស និងបុគ្គលចំនួនជាង៤៣០នៅទីក្រុងហូជីមិញ។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំសឹង្ហបុរី បានអំពាវនាវឲ្យកម្មា ភិបាល បុគ្គលិកស្ថានទូត ស្ថាប័ន សហគ្រាស អង្គការនិងបងប្អូនជនរួមជាតិវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅសឹង្ហបុរី ចូលរួមជួយគាំទ្រដល់ការងារបង្ការទប់ស្កាត់ ជម្ងឺរាតត្បាត។ ក្រោយរយៈពេល៣ថ្ងៃត្រូវបានបំផុសឡើង ស្ថានទូតវៀតណាមប្រចាំ សឹង្ហបុរីបានរ៉ៃអង្គាសទឹកប្រាក់ឧបត្ថម្ភចំនួនជាង១៥ពាន់ដុល្លាសឹង្ហបុរី (ស្មើនឹងជាង ២៦០លានដុង)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ