ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើត


ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – ក្នុងកំណត់ទូតដែលត្រូវបានផ្ញើរដល់ស្ថានទូតវៀតណាមប្រចាំនៅ កម្ពុជាស្តីអំពីស្ថានភាពនៅសមុទ្រខាងកើត នាថ្ងៃទី ១៣ មិថុនា ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិកម្ពុជាបានលើកច្បាស់ថា៖ ក្នុងឋានៈជាប្រទេសផ្តួចផ្តើម សេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កម្ពុជា វាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខនៅសមុទ្រ
ខាងកើត។​​ កំណត់ទូតបានសង្កត់ធ្ងន់ថា៖ កម្ពុជាគាំទ្របណ្ដាភាគីទាក់ទិនអនុវត្តដ៏ត្រឹម ត្រូវនិងប្រកបដោយប្រសិទ្ធិភាព DOC រួមមាន កត្តានយោបាយនិងគត្តិយុត្ត សំដៅ ដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី។ កំណត់ទូតក៏បានសម្តែងក្តី
សម្ឍឹមថា៖ ភាគីនានានឹងទទួលបានសេចក្តីថ្លែងការស្តីអំពីកាប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ