ក្រសួងការបរទេសនិងក្រសួងមហាផ្ទៃអ៊ីតាលីផ្ញើរលិខិតអរគុណវៀតណាមដែលបានជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19

(VOVWORLD) - រ។ មុននោះ វៀតណាមបានប្រគល់ម៉ាស់ប្រឆាំងមេរោគចំនួន៥៥ម៉ឺន ម៉ាស់ជូនដល់ប្រទេសអឺរ៉ុបជាច្រើនដែលកំពុងរងគ្រោះដោយសារជំងឺ Covid-19 ក្នុងនោះមានអ៊ីតាលី៕
ក្រសួងការបរទេសនិងក្រសួងមហាផ្ទៃអ៊ីតាលីផ្ញើរលិខិតអរគុណវៀតណាមដែលបានជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 - ảnh 1អ្នកជំងឺ Covid-19 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី (រូបថត៖ Xinhua/TTXVN) 

  ក្រសួងការបរទេសអ៊ីតាលីនាពេលថ្មីៗនេះបានផ្ញើរលិខិតទៅកាន់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដែលក្នុងនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិង ប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភប្រទេសនេះក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង Covid-19។

        លិខិតនេះសរសេរថា៖ “ក្នុងដំណាក់កាលពេញទៅដោយការសាកល្បង ដូចបច្ចុប្បន្ននេះ ការបង្ហាញចំណងសាមគ្គីភាពនៅគ្រប់ជាន់ថ្នាក់ បាន សរឲ្យឃើញនូវទំនាក់ទំនងដ៏ស៊ីជំរៅរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាល អ៊ីតាលីកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺ Covid-19 ថែទាំអ្នករងគ្រោះ ហើយទប់ទល់នឹងផល ប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជំងឺឆ្លងនេះផងដែរ។ ការគាំទ្ររបស់វៀត ណាមនឹងរួមចំណែកជួយឲ្យអ៊ីតាលីសម្រេចបានភាពជោគជ័យក៏ដូចជាជួយឲ្យអ៊ីតាលីស្ដារឡើងវិញផងដែរ។ ប្រជាជនអ៊ីតាលីនឹងចងចាំជានិច្ចសេចក្ដីសប្បុរសនិងសាមគ្គី ភាពរបស់វៀតណាម”។

        រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោកស្រី Luciana Lamorgese ក៏បានផ្ញើរលិខិត អរគុណទៅកាន់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam ផងដែរ។ មុននោះ វៀតណាមបានប្រគល់ម៉ាស់ប្រឆាំងមេរោគចំនួន៥៥ម៉ឺន ម៉ាស់ជូនដល់ប្រទេសអឺរ៉ុបជាច្រើនដែលកំពុងរងគ្រោះដោយសារជំងឺ Covid-19 ក្នុងនោះមានអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ