ក្រសួងការបរទេសវៀតណាមជូនពរស្ថានទូតកម្ពុជាក្នុងឱកាសបុណ្យជាតិ

ក្រសួងការបរទេសវៀតណាមជូនពរស្ថានទូតកម្ពុជាក្នុងឱកាសបុណ្យជាតិ - ảnh 1
ក្រសួងការបរទេសវៀតណាមជូនពរស្ថានទូតកម្ពុជាក្នុងឱកាសបុណ្យជាតិ (BNG)



        Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆកា គណៈប្រតិភូដំណាងក្រសួងការបរទេស​វៀត
ណាមដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Pham Quang Vinh បានទៅជូនពរ​ស្ថានទូត
កម្ពុជាប្រចាំនៅវៀតណាមក្នុងឱកាសទិវាបុណ្យជាតិលើកទី៦១នៃព្រះរាជាណា
ចក្រកម្ពុជា(ទី៩វិច្ឆកា)។​ នៅទីនេះអនុរដ្ឋមន្ត្រី Pham Quang Vinh បាន​សម្ដែងក្តី
សប្បាយរីករាយអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមកនិងជឿជាក់​ទំនាក់ទំនង
ជិតខាងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តបានពង្រឹងនិងអភិវឌ្ឍន៍​ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតកម្ពុជា​ប្រចាំ​នៅវៀត
ណាមលោកហ៊ុលផានីជឿជាក់ថា នាពេលខាងមុខទំនាក់ទំនង​នៃ​ប្រទេសទាំងពីរ
កាន់តែបានពង្រឹងនិងពង្រីកដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ