ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម

ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម - ảnh 1
ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម (AP)

        Vovworld-ក្នុងដំណើរទស្សនកិច្ចនៅ Jamaica នាថ្ងៃទី៩មេសា ប្រធានាធិបតី​
អាមេរិកលោក Barack Obama បានប្រកាសថា ក្រសួងការ​បរទេសនៃប្រទេសនេះ
បានសំរេចការពិនិត្យលុបចោលគុយបាចេញពីបញ្ជីឈ្មោះ​ប្រទេសជួយឧបត្ថម្ភ
ភេរវកម្ម។ ប៉ុន្តែលោកឲ្យដឹងថា នៅមិនទាន់មាន​សេចក្តីសំរេចចិត្តជាផ្លូវការនៅ
ឡើយ។

        មុននោះនាថ្ងៃទី៧មេសា ទីប្រឹក្សារងសន្តិសុខជាតិលោក Ben Rhodes បានឲ្យ
ដឹងថា លោកប្រធានាធិបតី Obama អាចនាំចេញការសំរេចចិត្តលុប​ចោល​គុយបា
ចេញពីបញ្ជីឈ្មោះពោលខាងលើមុនពេលប្រព្រឹត្តទៅសន្និសីទកំពូលទ្វីបអាមេរិក
លើកទី៧ចាប់ពីថ្ងៃទី១០ដល់១១មេសានៅប៉ាណាម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ