ក្រសួងនគរបាលបញ្ជូនបន្ថែមកម្មាភិបាល២នាក់ទៀតទៅបំពេញបេសកកម្មនៅ UNISFA
(VOVWORLD) - នាថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានប្រគល់សេចក្តីសម្រេចដល់កម្មាភិបាលចំនួន ២ នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abyei) ឆ្នាំ ២០២៤ រួមមានវរសេនីយ៍ត្រី Vu Tran Thang និងអនុសេនីយ៍ឯក Nguyen Lan Anh។
ឧត្តមសេនីយឯក Luong Tam Quang បានផ្តល់សេចក្តីសម្រេចដល់វរសេនីយ៍ត្រី Vu Tran Thangរី Vu Tran Thang និងអនុសេនីយ៍ឯក Nguyen Lan Anh (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោក Luong Tam Quang បានស្នើដល់កម្មាភិបាលទាំងពីររូបនេះបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abei) ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនឹងនោះ សិក្សា និងកែលម្អសមត្ថភាព និងជំនាញឥតឈប់ឈរ; ប្ដេជ្ញាថានឹងសម្រេចភារកិច្ចដែលអង្គការសហប្រជាជាតិ បក្ស រដ្ឋ និងក្រសួងនគរបាល វៀតណាមប្រគល់ជូន។
ចាប់ពីខែតុលាឆ្នាំ ២០២២ រហូតមកដល់ពេលនេះ ក្រសួងនគរបាលបានបញ្ជូនក្រុមការងារចំនួន ២ រួមមានកម្មាភិបាលចំនួន ០៦ នាក់ ទៅបំពេញការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មស៊ូដង់ខាងត្បូង (UNMISS); បញ្ជូនកម្មាភិបាលចំនួន ០១នាក់ ទៅបំពេញភារកិច្ចនៅនាយកដ្ឋាននគរបាល ទីស្នាក់ការអង្គការសហប្រជាជាតិ តាមលក្ខណៈបុគ្គល។ ក្រសួងនគរបាលកំពុងបំពេញដំណើរការ និងនីតិវិធីសម្រាប់ការបញ្ជូនកម្មាភិបាលថ្មីចំនួន ០៣ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្ម UNMISS នៅស៊ូដង់ខាងត្បូង។ រៀបចំលក្ខខណ្ឌសម្រាប់ក្រុមការងារលេខ ៣ និងក្រុមការងារលេខ ៤ ដើម្បីដាក់ចេញដំណើរបំពេញភារកិច្ច៕