ក្រសួងសុខាភិបាលនឹងអនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសបន្ថែម ចាប់ពីខែធ្នូ ឆ្នាំ២០២១

(VOVWORLD) - គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១ ខែធ្នូ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៤.៥០៨ ករណី ក្នុងនោះ ករណីចំនួន  ២ ត្រូវបាននាំចូល និង ១៤.៥០៦ ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅតាមខេត្ត-ក្រុងចំនួន ៦០។

ក្នុងអំឡុងពេលថ្ងៃនេះ អ្នកជំងឺចំនួន ២.៧០៤ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបរហូតមកដល់ពេលនេះមានចំនួន ៩៩២.០៥២ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រទេសវៀតណាមបានកត់ត្រាអ្នកស្លាប់ចំនួន ១៩៦ នាក់ ដោយសារជំងឺកូវីដ ១៩។

នៅថ្ងៃទី១ ខែធ្នូ នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានទទួល និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១២០ លានដូស សម្រាប់មនុស្សអាយុលើសពី ១៨ឆ្នាំ ដែលក្នុងនោះជាង ៩៤% នៃប្រជាជនបានទទួលការចាក់វ៉ាក់សាំងយ៉ាងតិច ១ ដូស និងជិត ៦៨% នៃមនុស្សចាក់គ្រប់ពីរដូស។ ខេត្ត ក្រុងខ្លះបានចាក់២ដូសគ្រប់គ្រាន់សម្រាប់មនុស្សប្រមាណ៨០-៩០% អាយុលើស១៨ឆ្នាំក្នុងតំបន់។ ដោយផ្អែកលើវឌ្ឍនភាពនៃការផ្គត់ផ្គង់វ៉ាក់សាំង ក្រសួងសុខាភិបាលនឹងដាក់ពង្រាយការចាក់វ៉ាក់សាំងការពារដូសជំរុញ ចាប់ពីខែធ្នូ ឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ