ក្រសួងហិរញ្ញវត្ថុអាមេរិកជម្រុញរដ្ឋសភាដម្លើងកម្រិតអតិបរមានៃប្រាក់បំណុលនាខែកុម្ភៈ

ក្រសួងហិរញ្ញវត្ថុអាមេរិកជម្រុញរដ្ឋសភាដម្លើងកម្រិតអតិបរមានៃប្រាក់បំណុលនាខែកុម្ភៈ - ảnh 1
ប្រជាជនអាមេរិកលើកបដាអំពាវនាវរដ្ឋសភាអនុម័តលើពង្រាងច្បាប់ថវិការ
(រូបថតៈ AFP )


(VOVworld)-នាថ្ងៃទី២២មករា ក្រសួងហិរញ្ញវត្ថុអាមេរិកបានព្រមាន ថា សេតវិមាន
អាចនឹងធ្លាក់ក្នុងស្ថានភាពធនក្ស័យក្នុងខែកុម្ភៈខាងមុខ ដោយគ្មាន សិទ្ធិកម្ចីប្រសិន
ជារដ្ឋសភាមិនអនុញ្ញត្តិលើការដម្លើងកម្រិតអតិបរមានៃប្រាក់បំណុល។

        ក្នុងលិខិតផ្ញើរជូនរដ្ឋសភា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jacob Lew ឲ្យដឹង
ថា  លោកបានជម្រុញរដ្ឋសភាបង្កើតស្ថិរភាពនិងភាពរឹងមាំសម្រាប់ទី ផ្សារសេដ្ឋកិច្
ចនិងហិរញ្ញវត្ថុ តាមរយៈការដម្លើងកម្រិតអតិបរមានៃប្រាក់បំណុលមុនថ្ងៃ៧កុម្ភៈ។

        មុននោះ នាថ្ងៃទី១៧តុលា ប្រធានាធិបតីអាមេរិកលោក Barack Obama បានចេញផ្សាយពង្រាងច្បាប់ចំណាយថវិការ សំដៅបញ្ឈប់ស្ថានភាពបិទ្ធសេវ៉ា កម្មមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋដែលអូសបន្លាយរយៈពេលពីរសប្តាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ