ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី ៤

(VOV)_នាថ្ងៃទី២៧ កុម្ភះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui
Thanh Son និងរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសលោក Hugo Swire
បានធ្វើសហអធិបតីជំនួបសន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី៤​ នៅ
រដ្ឋធានីហាណូយ ប្រទេសវៀតណាម​។ ជំនួបសន្ទនាលើកនេះប្រមូលផ្តុំទៅលើ
ការផ្លាស់ប្តូរអំពី​​បញ្ហាដែលទាក់ទិនដល់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច
អន្តរជាតិ សន្តិសុខ ការពារប្រទេស និង​បញ្ហាសកលនានា។

          ស្ដីពីការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច ភាគីទាំងពីរបានអះអាងជាថ្មី
ម្តងទៀត នូវការសន្យារវាងប្រទេសទាំងពីរ អំពីការបញ្ចប់ចរចា ស្ដីពីកិច្ចព្រម
ព្រៀង​ពាណិជ្ជកម្មសេរី ( FTA ) រវាងវៀតណាម និង EU ​យ៉ាងឆាប់ៗ​ បើកចេញ​
ឱកាសសហប្រតិបត្តិការថ្មីសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ 

          ភាគីទាំងពីរឯកភាពអំពីកិច្ចសហប្រតិបត្តិការ​លើវិស័យ​អប់រំរបស់រដ្ឋាភិបាល
វៀតណាម។ ភាគីទាំងពីរមានគោល​បំណងថា៖ បន្តសហប្រតិបត្តិការយ៉ាងទូលំទូ
លាយនិងស៊ីជំរៅថែមទៀត ក្នុងការបង្រៀនភាសាអង់គ្លេស ស្វាគមន៍ការបង្កើតវិទ្យា
ស្ថានស្រាវជ្រាវវៀតណាម-អង់គ្លេស…លៗ

          ភាគីទាំងពីរក៏បានចាត់ទុកដែរថា៖ កិច្ចសហប្រតិបត្តិការថាមពលនុយគ្លេអ៊ែរ
ដើម្បីគោលដៅស៊ីវិល នៅជាវិស័យសហប្រតិបត្តិការសំខាន់១។ ភាគីវៀតណាម
ក៏អបអរសាទររាល់ការ​រួមវិភាគទានរបស់អង់គ្លេស ក្នុងការបង្ការ ប្រយុទ្ធប្រឆាំង
អំពើពុករលួយ និងមានគោលបំណងថាអង់គ្លេសបន្តសហប្រតិបត្តិការក្នុងវិស័យនេះដែរ។


ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី ៤  - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី ៤ (Image: dantri.com.vn)

ស្តីអំពីស្ថានភាពនៅលើសលកលោកនិងក្នុងតំបន់ ភាគីទាំង ២ បានចែករំលែកទស្សនៈថា៖
ការ​រក្សារសន្តិភាពស្ថិរភាពសុវត្ថភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់គឺផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ។ ភាគីទាំង ២ ក៏បានសង្កត់ធ្ងន់ទៅលើគោលជំហររួមស្តីអំពី ការដោះស្រាយបណ្ដាជំលោះក្នុងតំបន់ដោយ សន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ។ ប្រធានក្រុមចរចារចំនួន ២ រូបបានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរដ៏ទូលំទូលាយ
និងស៊ីជំរៅនៅបណ្ដាជំនួបសន្ទនាស្តីពីកិច្ចការពារប្រទេស សំដៅជំរុញអនុវត្តការផ្តើមគំនិត
ទ្វេភាគីខាងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហ កម្មការពារប្រទេសនិងសន្តិសុខ
នាវាចរណ៍។ ភាគីទាំង​២ស្វាគមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតក្នុងការបង្ការ
ប្រឆាំងនឹងបទល្មើសមានអង្គការ ហើយសន្យាបន្សសហការ ជាមួយគ្នាប្រកបដោយ
ប្រសិទ្ធភាពនាពេលខាងមុខ។ ភាគីទាំង ២ ក៏បានពិភាក្សាដ៏ ស្មោះត្រង់អំពីសិទ្ធិមនុស្ស ហើយសន្យាសម្រេចខ្លឹមសារនៃផែនការធ្វើសកម្មភាព
វៀតណាម-អង់គ្លេស ឆ្នាំ ២០១៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ