ការសន្ទនារវាងប៉ាគីស្ថាននិងឥណ្ឌាត្រូវបរាជ័យ

(VOVworld)-នាថ្ងៃទី២២សីហា ក្រសួងការបរទេសប៉ាគីស្ថាន បានជូនដំណឹងថា លុបចោលជំនួបសន្ទនាថ្នាក់ប្រឹក្សាសន្តិសុខជាតិ (NSA) ជាមួយឥណ្ដា ដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤សីហា សំដៅពិភាគ្សាលើបណ្តាបញ្ហាទាក់ទិន
ដល់ភេរវកម្ម។ ក៏យោងតាមក្រសួងនេះដែរថា  គោលដៅនៃជំនួបរវាងប៉ាគីស្ថាន​ជាមួយឥណ្ឌាគឺបន្ធូស្រាលភាពតានតឹង និងស្តារទំនុកទុកចិត្ត ជាជំហានដំបូងឆ្ពោះ ទៅការប្រក្រីតីទំនាក់ទំនង។ សេចក្តីសម្រេចពោលខាងលើបាននាំចេញ បន្ទាប់ពី ការដែលឥណ្ឌាអះអាងថា លុបបំបាត់ចោលជំនួបសន្ទនា ប្រសិនបើប៉ាគីស្ថាន រក្សាគោលជំហពិភាគ្សាអំពីបញ្ហាតំបន់ការស្មៀរនិងអូសទាញជនបំបែកខ្លួនចូលក្នុង
ការពិភាគ្សានេះ។ នេះជាលើកទី២ហើយក្នុងឆ្នាំ ដែលបណ្តាការចរចារជាន់ខ្ពស់រវាង
ឥណ្ឌា​និងប៉ាគីស្ថានត្រូវការលុបបំបាត់ចោលដោយបញ្ហាការស្មៀរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ