ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលក្នុងកិច្ចប្រជុំលើកទី៧ ទទួលបានជោគជ័យ បំភ្លឺច្បាស់នូវទំនួលខុសត្រូវ និងដំណោះស្រាយ
(VOVWORLD) - ប្រតិភូរដ្ឋសភាមានការត្រៀមយ៉ាងល្អិតល្អនក្នុងការសួរសំណួរ; ចំណែករដ្ឋមន្ត្រីក្តាប់ជាប់នូវបញ្ហា និងមានស្មារតីទទួលខុសត្រូវក្នុងការឆ្លើយសំណួរ។ នេះជាមតិដែលប្រតិភូរដ្ឋសភាជាច្រើនបានលើកឡើងបន្ទាប់ពីបញ្ចប់ការសួរដេញដោលរយៈពេល ២,៥ ថ្ងៃ កាលពីថ្ងៃទី ៦ មិថុនា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី១៥។
រដ្ឋសភាបានបញ្ចប់កម្មវិធីនៃសម័យប្រជុំសួរដេញដោល-ឆ្លើយសំណួរដេញដោលនៅកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV) |
លោក Trinh Xuan An សមាជិកសភាខេត្ត Dong Nai បានឲ្យដឹងថា៖ “ការត្រៀមរៀបចំសម្រាប់ការសួរដេញដោល និងឆ្លើយសំណួរដេញដោលក្នុងអង្គប្រជុំនេះ គឺមានភាពហ្មត់ចត់ណាស់។ លើផ្នែកនៃរដ្ឋសភារៀបចំមុនសម័យប្រជុំ លើផ្នែកនៃស្ថាប័ន និងវិស័យដែលត្រូវបានជ្រើសរើសដើម្បីឆ្លើយសំណួរ ក៏មានរបាយការណ៍ជាក់ស្តែងផងដែរ ដោយផ្តល់ព័ត៌មានពេញលេញសម្រាប់ប្រតិភូលើមូលដ្ឋាននោះ ដើម្បីធ្វើជាអនុសាសន៍ និងវាយតម្លៃ”។
លោកស្រី Tran Thi Thu Dong សមាជិកសភាខេត្ត Bac Lieu បានអះអាងថា៖ “រដ្ឋមន្ត្រីបានក្តាប់ជាប់នូវបញ្ហាទាំងនេះ ហើយឆ្លើយដោយស្មោះត្រង់ ដោយហេតុនេះ បានផ្តល់ព័ត៌មានបន្ថែម។ ជាឧទាហរណ៍ វិស័យសវនកម្មគឺជាជំនាញពិសេសមួយ មិនមែនគ្រប់គ្នាអាចយល់បាននោះទេ។ អគ្គសវនកររដ្ឋបានផ្តល់ព័ត៌មានដើម្បីជួយគណៈប្រតិភូយល់បន្ថែមអំពីទំនួលខុសត្រូវរបស់សវនករ ហើយសម្រាប់ការងារជាក់ស្តែង តើទំនួលខុសត្រូវរបស់សវនករយ៉ាងដូចម្តេច”។
ចែករំលែកមតិដូចគ្នា ប្រតិភូរដ្ឋសភាជាច្រើនបានបញ្ចេញមតិប្រចាំថ្ងៃពិត ហើយក៏ជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោតផងដែរ។
ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល-ឆ្លើយសំណួរដេញដោល (រូបថត៖ VOV) |
បើតាមប្រធានរដ្ឋសភា លោក Tran Thanh Man ក្នុងសម័យសួរដេញដោល ប្រតិភូរដ្ឋសភាចំនួន ១៩៣ រូបបានថ្លែងមតិ ដែលក្នុងនោះ គណៈប្រតិភូចំនួន ១៦២ ត្រូវបានសួរដេញដោល គណៈប្រតិភូចំនួន ៣១ នាក់បានពិភាក្សា និងប្រតិភូចំនួន ១៦០ នាក់បានចុះឈ្មោះ ប៉ុន្តែមិនទាន់បានថ្លែងដោយសារអស់ពេលវេលា។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា សម័យសួរដេញដោលបានជោគជ័យដោយស្មារតីទទួលខុសត្រូវច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងទិសដៅ ការគ្រប់គ្រង និងក្នុងការបញ្ញាណែនាំផងដែរ៕