ការអប់រំបំណិនបៃតងសម្រាប់យុវជន៖ កូនសោរសម្រាប់ដំណើរការផ្លាស់ប្តូរបៃតងនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ អង្គការសហប្រជាជាតិប្រចាំនៅ វៀតណាមបានរៀបចំពិធីរំលឹកខួបទិវាយុវជនអន្តរជាតិ (ថ្ងៃទី១២ សីហា)។
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ និងថ្នាក់ដឹកនាំវ័យក្មេងជាង៥០នាក់។ ពិធីរំលឹកខួបទិវាយុវជនអន្តរជាតិ ឆ្នាំនេះ មានប្រធានបទ “ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព៖ បំណិនបៃតង សម្រាប់យុវជន” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំពាក់បំណិនបៃតងជូន យុវជន ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង បៃតង និងនិរន្តរភាពសម្រាប់ប្រទេស វៀតណាម។
លោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។ |
ថ្លែងក្នុងពិធីនេះ លោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “វៀតណាមខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណើរការបំប្លែងថាមពលប្រកបដោយ សមធម៌ និងអនាគតនៃការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ។ ដូច្នេះ ការអនុវត្តការផ្លាស់ប្តូរ កម្លាំងពលកម្មដោយខ្លួនឯង ដើម្បីជំរុញសេដ្ឋកិច្ចបៃតង និងកាបូនទាប និងបញ្ហា ប្រឈមថ្មីនៃសេដ្ឋកិច្ច គឺមានសារសំខាន់ណាស់។ ខ្ញុំគិតថា យុវជនវៀតណាមគួរតែ ត្រៀមរៀបចំឱ្យបានល្អ បំពាក់ដោយចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងកម្លាំង ពលកម្មនេះ។ យើងខ្ញុំត្រូវបានបំផុសគំនិតដោយរឿងរ៉ាវស្ដីពី ការច្នៃប្រឌិត និងភាព ជោគជ័យរបស់អ្នក”។
កញ្ញា Le Nguyen Bao Ngoc បវរកញ្ញាអមទី ១ នៃការប្រឡង Miss World វៀតណាម។ |
តាងនាមគណៈប្រតិភូយុវជនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បវរកញ្ញាអមទី ១ នៃការប្រឡង Miss World វៀតណាម Le Nguyen Bao Ngoc បានចែករំលែកថា៖ “បំណិនបៃតងជួយកំណត់ទីតាំងរបស់ពលករនៅក្នុងខឿនសេដ្ឋកិច្ចបៃតង ហើយជួយពួកគេឱ្យទទួលបានការងារបៃតង។ ជាមួយនឹងបំណិនបៃតង អ្នកមាន ឱកាសបើកទ្វារថ្មី ហើយអនុវត្តន៍ការងាររបស់អ្នកឲ្យកាន់តែមាននិរន្តរភាពជាងមុន”។
ព្រឹត្តិការណ៍រំលឹកខួបទិវាយុវជនអន្តរជាតិបានឧទ្ទេសនាមអំពីទស្សនៈវិស័យរបស់អ្នកជំនាញវ័យក្មេងដែលធ្វើការក្នុងវិស័យទាក់ទងនឹងបំណិនបៃតង អង្គការអន្តរជាតិ និងរដ្ឋាភិបាលនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្តូរគំនិតផ្ដួចផ្ដើមស្ដីពីបំណិន បៃតងសម្រាប់យុវជនវៀតណាម៕