ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ភាពស្អាតស្អំ ចីរភាព និងយូរអង្វែងជា មួយចិនជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

(VOVWORLD) - នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបជា មួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក Xi Jinping នៅរសៀលថ្ងៃទី ២៧ មិថុនា នៅមហាសាល ប្រជាជនចិននៅរដ្ឋធានីប៉េកាំង។

ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ភាពស្អាតស្អំ ចីរភាព និងយូរអង្វែងជា មួយចិនជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ ខ្ជាប់នូវគោលនយោបាយ "ចិនតែមួយ" យកចិត្តទុកដាក់ដល់គំនិតផ្តួចផ្តើមសកល នានារបស់ចិន ហើយត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីគំនិតផ្តួចផ្តើមទាំងនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការ ផ្លាស់ប្ដូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើ វិស័យផ្សេងៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យចិនបន្តពន្លឿនការបើកទីផ្សារចំហសម្រាប់កសិផលវៀត ណាម; ផ្តល់កូតាបន្ថែមសម្រាប់ទំនិញវៀតណាមដែលឆ្លងកាត់ប្រទេសចិនតាមផ្លូវ រថភ្លើងទៅកាន់ប្រទេសទីបី; ស្រាវជ្រាវពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការ អភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ប្រទេសទាំងពីរ; ស្វាគមន៍សហគ្រាសចិនពង្រីក ការវិនិយោគដោយគុណភាពខ្ពស់នៅវៀតណាម; មានបំណងចង់ឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជននិងការឃោសនាមិត្តភាព។
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ចិន ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិត ខាងរបស់ចិន; គឺជាជម្រើសយុទ្ធសាស្ត្ររបស់ចិនលើការអភិវឌ្ឍដ៏យូរអង្វែងនៃទំនាក់ ទំនងចិន-វៀតណាម។ ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចលើកកម្ពស់ទំនាក់ទំនងរវាង បក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្ដែង; រួមជាមួយ វៀតណាមរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញការផ្លាស់ប្ដូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ពង្រីកការនាំចូលទំនិញវៀតណាម បង្កើនការតភ្ជាប់ផ្លូវរថភ្លើង ផ្លូវគោក និងហេដ្ឋា រចនាសម្ព័ន្ធច្រកទ្វារព្រំដែន។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មាន បំណងថា ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ហើយនឹងរៀបចំមហោ ស្រពយុវជន និងជំនួបមិត្តភាពយុវជន ដើម្បីបង្កើនការយល់ដឹង ជាពិសេសរវាងជំនាន់ យុវជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពថា រួមគ្នាគ្រប់គ្រង និងដោះស្រាយ ការខ្វែងគំនិតគ្នាឱ្យបានសមហេតុផល រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយា កាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ