កសាង សុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យប្រជុំនៃអនុគណៈកម្មការលេខ ២ ដោយប្រធានបទ “ ផ្លាស់ប្ដូរថ្មីការចាត់តាំង លើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់រដ្ឋសភា ឆ្លើយតបនឹងតម្រូវការកសាង សុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម” ។
កសាង សុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម - ảnh 1សម័យប្រជុំនៃអនុគណៈកម្មការលេខ ២ ដោយប្រធានបទ “ ផ្លាស់ប្ដូរថ្មីការចាត់តាំង លើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់រដ្ឋសភា ឆ្លើយតបនឹងតម្រូវការកសាង សុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម” (ប្រភព៖ dangcongsan.vn)

ខ្លឹមសារនៃប្រធានបទបានវាយតម្លៃស្ថានភាពជាក់ស្ដែងទូទៅ ប៉ុន្តែផ្ដោតសំខាន់លើការវិភាគអំពីការផ្លាស់ប្ដូរថ្មីអំពីការចាត់តាំង និងសកម្មភាពរបស់រដ្ឋសភា រួមមាន៖ បរិបទនៃការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម; ភាពជាអ្នកដឹកនាំរបស់បក្សចំពោះរដ្ឋសភា; ការចាត់តាំងរដ្ឋសភា; សកម្មភាពរបស់រដ្ឋសភាលើវិស័យនីតិបញ្ញត្តិ ឃ្លាំមើល ការសម្រេចបញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិ; ការអនុវត្តន៍ភារកិច្ចរបស់ស្ថានប័នរដ្ឋសភា។

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានលើកសំណើរថា អង្គប្រជុំត្រូវសម្រិតសម្រាំងបញ្ហា ដើម្បីផ្លាស់ប្ដូរថ្មី ក្ដាប់ជាប់គោលការ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ជាពិសេសគឺដោះស្រាយឲ្យបានរាល់បញ្ហាជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ