កសាងកម្លាំងយាមល្បាតវៀតណាមស្មើនឹងកំរិតក្នុងតំបន់

(VOV)_នាថ្ងៃទី ២១​ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីរំលឹកខួប​អនុស្សាវរីយ៍ ​លើកទី ៦០ នៃទិវាបង្កើតកងកម្លាំងយាមល្បាត នគរបាល​ប្រជាជន​វៀតណាម ( ថ្ងៃទី ១៦ កុម្ភះ ឆ្នាំ ១៩៥៣- ថ្ងៃទី ១៦ កុម្ភះ ឆ្នាំ ​២០១៣) ​និងទទួលគ្រឿងឥស្សារិយស្សន៍ ហូជីមិញ។ ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang បានស្នើថា÷​​ក្នុងសភាពការណ៍ពិភពលោក និងក្នុងរំបន់បន្តមានការផ្លាស់ប្តូរដ៏ស្មុគ្គស្មាញ​សកម្មភាពគំរាមគំហែង ចំពោះ​ឯករាជ្យ បូរណះភាព​ដែនដី អធិប្បតេយ្យភាពសមុទ្រ កោះ  ​   ​កើនឡើង  នោះ ​កម្លាំង​យាមល្បាត នគរបាលប្រជាជន វៀតណាម ត្រូវខំប្រឹងប្រែង បន្តការ​ងារអប់រំនយោបាយ សតិអារម្មណ៍ ដ៏ល្អប្រសើរ លើកកំពស់ឬទ្ធានុភាពនយោបាយនិងចំណេះដឹងចំពោះកម្មាភិបាល យុទ្ធជន ក្នុងការងារយាម​ល្បាត។ ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់ដែរថា÷ ​កម្លាំងយាមល្បាត ត្រូវ​បន្ត​ផ្លាស់ប្តូរថ្មី និងលើកកំពស់ គុណភាពការងារ ជំរុញខ្លាំងការអនុវត្តបណ្ដា​មិទ្ធិ​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងការងារយាមល្បាត បើក​ទូលាយនិងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយកងកម្លាំងសន្តិសុខ យាមល្បាតនៃ​ប្រទេសផ្សេងៗ កសាង​កម្លាំងយាមល្បាតវៀត​ណាមស្មើនឹងកំរិតនៃបណ្ដាប្រទេសក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ