កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីអធិបតេយ្យភាពសន្តិសុខជាតិ

កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីអធិបតេយ្យភាពសន្តិសុខជាតិ - ảnh 1
កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីអធិបតេយ្យភាពសន្តិសុខជាតិ

(VOV)_នាថ្ងៃទី១៥ សីហា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បាន​ប្រព្រឹត្ត​
ទៅ​សន្និសីទបូកសរុប៥ឆ្នាំអនុវត្តក្របខ័ណ្ឌសហការរវាងគណៈកម្មាធិការកង​ទ័ព​ការ
ពារព្រំដែន ជាមួយគណៈកម្មាធិការបក្សខេត្តនិងទីក្រុងចំនួន៤៤ ដែលមាន​ខ្សែព្រំ
ដែន នៅក្នុងទូទាំងប្រទេស។ ក្រោយរយៈពេល៥ឆ្នាំអនុវត្ត ៤៤ខេត្តនិងទីក្រុងនេះ 
បានអនុវត្តព្រមៗគ្នា នាំមកនូវប្រសិទ្ធិភាពខ្ពស់ ក្នុងការកសាងខ្សែព្រំដែនប្រកប
ដោយសន្តិភាព ស្ថិរភាព ដើម្បីអធិបតេយ្យភាពសន្តិសុខព្រំដែន។​ថ្លែងមតិនៅទីនេះ
 ឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេស បានអះអាង
ថា៖ កងកម្លាំងមានសមត្ថកិច្ច​រួមជាមួយរដ្ឋអំណាច ​និងប្រជាជន ក្នុងប្រទេស ការ
ពាររឹងមាំអធិបតេយ្យភាព សន្តិសុខនៅតំបន់ព្រំដែន ​តស៊ូប្រឆាំងនឹងបទល្មើសគ្រប់
ប្រភេទ ជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ