កសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅឯបរទេស

កសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅឯបរទេស - ảnh 1
កសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅឯបរទេស

          (VOV)_សិក្ខាសាលាស្ដីពី៖ ការកសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅ
ឯបរទេស ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៤មិថុនា នៅខេត្ត Quang Ninh (ភាគ​ខាងជើង
​វៀតណាម)។ សិក្ខាសាលាលើកនេះបានទាក់ទាញដំណាងចំនួន៧០​នាក់ ជាថ្នាក់
ដឹក​នាំ​​ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកជំនាញការអន្តរជាតិ ​និងជនវៀតណាម​
នៅ​អាមេរិក ជប៉ុន បារាំងអង់គ្លេស ។ នៅទីនេះ លោក Tran Dac Hien ប្រធាន​នាយក
ដ្ឋាន​ចាត់តាំងនិងកម្មាភិបាល (ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា)បានចាត់ទុកថា៖
​ ដើម្បី​ទាក់ទាញ និងពង្រីកតួនាទីរបស់បណ្ដាញអ្នកជំនាញការវិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា​ជនវៀតណាម នៅឯបរទេស គឺវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវ
ផ្តោតទៅលើការ​ទាក់ទាញអ្នកជំនាញការ កសាងបទដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ
ក្នុងវិស័យនិមួយៗ៕

          សិក្ខាសាលាលើកនេះដើរតួនាទីដ៏សែនសំខាន់ ក្នុងការតភ្ជាប់បណ្ដាអ្នកវិទ្យា​សាស្ត្រ បញ្ញាវ័ន្តវៀតណាមនៅឯបរទេស។ បណ្ដាមតិនៅសិក្ខាសាលាលើកនេះ
ជា​គ្រឹះដ្ឋានសំខាន់ ដើម្បីបណ្ដាអ្នកតាក់តែងគោលនយោបាយវៀតណាមសុក្រិត
បែបបទ គោលនយោបាយ ទាក់ទាញបញ្ញាវ័ន្ត និងអ្នកជំនាញការវៀតណាមនៅ
ឯបរទេស​វិលត្រឡប់មកប្រទេសវិញបំពេញការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ