កសាងភាពយន្តវៀតណាមទៅជាឧស្សាហកម្មវប្បធម៌មុខព្រួញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តវៀតណាមលើកទី ២៣ កាលពីថ្ងៃទី ២៣ វិច្ឆិកា នៅទីក្រុង Da Lat បានប្រារព្ធធ្វើឡើងសិក្ខាសាលា “បញ្ហាសំខាន់ៗមួយចំនួនក្នុង ការកសាងឧស្សាហកម្មភាពយន្តវៀតណាម”។
កសាងភាពយន្តវៀតណាមទៅជាឧស្សាហកម្មវប្បធម៌មុខព្រួញ - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV)
នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានពិភាក្សាអំពីគោលនយោបាយអនុគ្រោះ របស់រដ្ឋក្នុងការផលិត ការចេញផ្សាយ និងការផ្សព្វផ្សាយភាពយន្ត; ការផលិតខ្សែភាព យន្តនៅក្នុងយន្តការទីផ្សារតម្រង់ទិសសង្គមនិយម; ការកៀគរប្រភពទុនសម្រាប់វិស័យ ភាពយន្ត; សកម្មភាពផ្សារភ្ជាប់វិស័យភាពយន្ត ជាមួយនឹងទេសចរណ៍ និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនោះគឺបញ្ហាបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាផលិតនិម្មិត ស្ទូឌីយោភាពយន្ត តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងឧស្សាហកម្មវប្បធម៌និងភាពយន្តនៅវៀតណាម... លោក Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត ប្រធានគណៈកម្មាធិការរៀបចំមហោស្រពភាពយន្តវៀតណាមលើកទី ២៣ បានឲ្យ ដឹងថា៖
“គោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៍របស់វៀតណាមគឺ អភិវឌ្ឍន៍ភាពយន្តទៅជាឧស្សាហកម្មសិល្បៈ ប៉ុន្តែក៏ ជាឧស្សាហកម្មសេដ្ឋកិច្ចផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទាមទារឲ្យមាន ការរួមដៃគ្នា និងការខិតខំប្រឹងប្រែងរបស់អ្នកផលិតភាពយន្ត វិនិយោគិន អាជីវកម្ម ភ្នាក់ងារគ្រប់គ្រង និងទស្សនិកជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ