កាសែត Financial Times បានស្ងើចសរសើរចំពោះគំរូទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាម

(VOVWORLD) -  គេហទំព័រនៃកាសែត Financial Times ដែលជំនាញខាងព័ត៌ មានហិរញ្ញវត្ថុនិងធុរកិច្ចនៅចក្រភពអង់គ្លេសនិងអន្តរជាតិ បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី ២៤ ខែមីនា ស្ងើចសរសើរពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជំងឺរាតត្បាត Covid-19។

យោងតាមអត្ថបទនេះ “វៀតណាមបានបង្ហាញឲ្យឃើញនូវគំរូបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងនាមជាប្រទេសមួយ ដែលប្រភពធនធានមានកំហិត ប៉ុន្តែត្រូវបានដឹកនាំដោយអ្នកដឹកនាំដែលមានការប្តេជ្ញាចិត្តខ្ពស់” ក្នុងនោះបាននិយាយដល់ស្មារតី “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” ដែលបានលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc លើកឡើងមុននោះ។ កាសែត Financial Times បានហៅថា នេះជាការវាយសម្រុកប្រឆាំងនឹង Covid-19 របស់វៀតណាមនិងជាគំរូទប់ស្កាត់ជំងឺឆ្លងដោយការចំណាយសមរម្យ។

យោងតាមអត្ថបទនេះ រឿងរ៉ាវជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ត្រូវតែរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនិងកងទ័ពទៀតផង។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយវៀតណាមតែងតែធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺជាប្រចាំ ដើម្បីឲ្យប្រជាជនអាចយល់ច្បាស់និងការពារខ្លួនឯងបាន។ យោងតាមសារព័ត៌មាន Financial Times ប្រជាជនវៀតណាមម្នាក់ៗគឺជា “តំណភ្ជាប់” មួយនៅក្នុងបណ្តាញត្រួតពិនិត្យជំងឺរាតត្បាតរបស់រដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ