កាសែត “Granma” ជាលើកដំបូងចុះផ្សាយព័ត៌មានណែនាំអ្នកបោះឆ្នោតអាមេរិក នៅគុយបា

កាសែត “Granma” ជាលើកដំបូងចុះផ្សាយព័ត៌មានណែនាំអ្នកបោះឆ្នោតអាមេរិក នៅគុយបា - ảnh 1
កាសែត "Granma" ជាលើកដំបូងចុះផ្សាយព័ត៌មានណែនាំអ្នកបោះឆ្នោតអាមេរិកនៅគុយបា
(រូបថត៖AP)

(VOVworld) - នាថ្ងៃទី២១ កញ្ញា កាសែត “Granma” ជាស្ថាប័ននាំពាក្យជាផ្លូវការ
របស់បក្សកុម្មុយនីស្តគុយបាបានចុះផ្សាយសេចក្ដីជូនដំណឹងសំដៅណែនាំប្រជា
ពលរដ្ឋអាមេរិកដែលកំពុងរស់នៅគុយបាចូលរួមការបោះឆ្នោតប្រធានាធិបតីនាខែ
វិច្ចិកាខាងមុខ។តាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃស្ថានទូតអាមេរិកប្រចាំនៅ
គុយបាថា នេះជាលើកដំបូងដែលកាសែតនេះចុះផ្សាយព័ត៌មានសំដៅណែនាំអ្នក
 បោះឆ្នោតអាមេរិក។នេះត្រូវបានចាត់ទុកជាបម្រែបម្រួលសុឆន្ទៈមួយពីភាគី La
Habana គិតតាំងពីប្រទេសទាំងពីរស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែ
កក្កដាឆ្នាំ២០១៥ ក្រោយរយៈពេលច្រើនទសវត្សប្រឈមមុខគ្នា។
នាថ្ងៃដដែល នៅពេលអញ្ជើញថ្លែងមតិនៅសម័យប្រជុំលើកទី៧១របស់មហា
សន្និបាតអ.ស.ប ប្រធានាធិបតីអាមេរិកលោក Barack Obama ជឿជាក់ថា រដ្ឋសភា
ប្រទេសនេះនឹងលុបចោលបទហុំព័ទ្ធទៅលើគុយបាដែលនាបច្ចុប្បន្នមិនមាន
អត្ថន័យណាមួយទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ