កាសែតបារាំងវាយតម្លៃខ្ពស់ចំពោះសក្តានុពលទេសចរណ៍របស់វៀតណាម
(VOVWORLD) - កាសែត Le Figaro បញ្ជាក់ថា ក្នុងនាមជាលំយោលនៃខឿនអរិយធម៌ដ៏សំបូរ បែប វៀតណាមបានខិតខំព្យាយាមថែរក្សាទីក្រុងបុរាណ និងស្ថាបត្យកម្មអាណានិគម ដែលជាស្លាកស្នាមវប្បធម៌ពេញគ្រប់ដំណាក់កាលប្រវត្តិសាស្ត្ររបស់ខ្លួន។
គេហទំព័រនៃកាសែតប្រចាំថ្ងៃ Le Figaro ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែកញ្ញា បានបង្ហោះខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ទេសភាពវៀត ណាម៖ បុណ្យនៃវិញ្ញាណ”។ (រូបថត៖ lefigaro.fr) |
គេហទំព័រនៃកាសែតប្រចាំថ្ងៃ Le Figaro ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែកញ្ញា បានបង្ហោះខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ទេសភាពវៀត ណាម៖ បុណ្យនៃវិញ្ញាណ” រយៈពេល ១ ម៉ោង អនុវត្តន៍ដោយអ្នកដឹកនាំរឿង Eric Bacos ដែលពិពណ៌នាអំពីផ្ទាំងគំនូរទូទៅនៃទឹកដីនិងមនុស្សវៀតណាម។ ជាមួយនឹង រូបភាព និងសំឡេងដ៏រស់រវើក ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពនៃជីវ ភាពប្រចាំថ្ងៃនៅវៀតណាមហើយនាំទស្សនិកជនធ្វើដំណើរកំសាន្តមកវៀតណាមតាម រយៈអេក្រង់តូច។ ចាប់ផ្តើមពីភាគខាងត្បូង ជាកន្លែងដែលមានធានីសេដ្ឋកិច្ចដ៏ ស្វាហាប់បំផុតរបស់ប្រទេសជាតិ នោះគឺទីក្រុងហូជីមិញ ចុះទៅកាន់សួនច្បារ និងទន្លេ ដ៏ល្បីល្បាញនៃតំបន់ដីសណ្ដទន្លេ Cuu Long បន្ទាប់មកឆ្លងកាត់ទឹកដីភាគកណ្តាលទៅ កាន់ភាគខាងជើង ចេញទៅឈូងសមុទ្រតុងកឹង និងរដ្ឋធានីហាណូយ ដែលប្រទេសវៀតណាមលាតសន្ធឹងដូចនាគមួយក្បាលឈានទៅសមុទ្រខាងកើតអញ្ចឹង។
កាសែត Le Figaro បញ្ជាក់ថា ក្នុងនាមជាលំយោលនៃខឿនអរិយធម៌ដ៏សំបូរ បែប វៀតណាមបានខិតខំព្យាយាមថែរក្សាទីក្រុងបុរាណ និងស្ថាបត្យកម្មអាណានិគម ដែលជាស្លាកស្នាមវប្បធម៌ពេញគ្រប់ដំណាក់កាលប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រទេសនេះប្រៀបដូចជារូបភាពចម្រុះជាមួយនឹងទេសភាពធម្មជាតិដ៏អស្ចារ្យ ពីវាលស្រែកាំជណ្ដើររហូតដល់កោះដែលស្ថិតរាយប៉ាយពាសពេញឈូងសមុទ្រ Ha Long៕