កូស្តារីកាមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOV)_ រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo Barrante
បាន បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី២៨ តុលា តាមសេចក្ដី អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ តុលា ឆ្នាំ
២០១៣ រដ្ឋមន្ត្រី Jose Enrique Catillo Barrante បានជួបសម្ដែងការគួរសមនាយករដ្ឋ
មន្ត្រី វៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការ
បរទេស Pham Binh Minh …។ល។
|
រដ្ឋមន្ត្រី Jose Enrique Catillo Barrant និងនាយករដ្ឋមន្ត្រី Nguyen Tan Dung (TTXVN) |
ក្នុងជំនួបសន្ទនាជាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung រដ្ឋមន្ត្រី Jose
Enrique Catillo Barrante បានអះអាងថា៖រដ្ឋាភិបាលកូស្តារីកា មានគោលបំណងបន្តអភិវឌ្ឍន៍ បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាម។នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖រដ្ឋ រដ្ឋាភិបាលវៀត ណាម គាំទ្រការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងវៀត ណាម និងកូស្តារីកា ក្នុងគោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំ
នងជាមួយតំបន់ អាមេរិកឡាទិន។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Pham Binh Minh រដ្ឋមន្ត្រី
Jose Enrique Catillo Barrante បានអះអាងថា៖ គោលការណ៍របស់រដ្ឋាភិបាលកូស្តារីកាគឺអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ី -ប៉ាស៊ីហ្វីក ដែលក្នុងនោះមានវៀតណាម ដោយប្រមូលផ្តុំចូលក្នុងបណ្ដា
វិស័យដែលភាគីទាំងពីរមានឧត្តមភាព និងសក្ដានុភាព ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក ជំរុញការចុះហត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង និងការ
ព្រមព្រៀងសហប្រតិបត្តិការ ដើម្បីបង្កើតពង្រាងគតិយុត្តិងាយស្រួលសំ
រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ…។ល៕