កាសែតអ៊ីតាលី៖ វៀតណាមនឹងក្លាយទៅជា “ខ្លាថ្មីនៅអាស៊ី”

(VOVWORLD) - ដោយផ្អែកលើតួលេខខាងលើ កាសែត La Repubblica របស់អ៊ីតាលី បានវាយតម្លៃថា “ខ្លាអាស៊ីថ្មីក្នុងឆ្នាំ ២០២២ នឹងជាប្រទេសវៀតណាម”។
កាសែតអ៊ីតាលី៖ វៀតណាមនឹងក្លាយទៅជា “ខ្លាថ្មីនៅអាស៊ី” - ảnh 1សកម្មភាពផ្ទុក និងដឹកជញ្ជូនទំនិញនៅកំពង់ផែសមុទ្រ Hai Phong (រូបថត៖ An Dang/VNA)

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចតំបន់ក្នុងឆ្នាំនេះ អាចសម្រេចបាន ៣,២% មុនពេលពន្លឿនល្បឿនដល់ ៤,៦% នៅឆ្នាំ២០២៣ ខាងមុខ។ វៀតណាមត្រូវបានព្យាករណ៍ថានឹងនាំមុខគេក្នុងតំបន់ជាមួយនឹងកម្រិតកំណើន ៧,២% បើប្រៀបធៀបនឹងកម្រិត ៥,៣% ក្នុងការព្យាករណ៍កាលពីខែមេសា។ ដោយផ្អែកលើតួលេខខាងលើ កាសែត La Repubblica របស់អ៊ីតាលី បានវាយតម្លៃថា “ខ្លាអាស៊ីថ្មីក្នុងឆ្នាំ ២០២២ នឹងជាប្រទេសវៀតណាម”។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាបណ្ដាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ី គឺជាការលុបចោលវិធានការណ៍រឹតត្បិតក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ការបើកច្រកទ្វារព្រំដែនឡើងវិញ និងការបើកសកម្មភាពប្រើប្រាស់ និងផលិកម្មឧស្សាហកម្មឡើងវិញ។ ទន្ទឹមនឹងនេះ ការដែលតម្លៃទំនិញកើនឡើង ដោយសារវិបត្តិថាមពលពិភពលោកក៏មានឥទ្ធិពលជំរុញបណ្ដាខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ