កាសែតអាល្លឺម៉ង់កោតសរសើរគំរូប្រយុទ្ធប្រឆាំងជំងឺកូវីដ​ ១៩ របស់​​វៀតណាម

(VOVWORLD) - ការសែត Frankfurt (FAZ) របស់អាល្លឺម៉ង់នៅថ្ងៃទី ៦ ខែតុលា បានចុះផ្សាយអត្ថបទដោយវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម ហើយចាត់ទុកថា វៀតណាមគឺជាគំរូក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
កាសែតអាល្លឺម៉ង់កោតសរសើរគំរូប្រយុទ្ធប្រឆាំងជំងឺកូវីដ​ ១៩ របស់​​វៀតណាម - ảnh 1 កាសែតអាល្លឺម៉ង់កោតសរសើរគំរូប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់វៀតណាម (រូបថត៖ TTXVN)

អត្ថបទនេះបានធ្វើការវិភាគលើគំរូប្រយុទ្ធប្រឆាំងជំងឺរវាងប្រទេសអ្នកមានជាមួយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ចំពោះប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺ។ អត្ថបទនេះបានដកស្រង់ការវាយតម្លៃថា អាល្លឺម៉ង់គប្បីក្រឡេកមើលវៀតណាម ដើម្បីឃើញពីប្រសិទ្ធភាពក្នុងការខិត ខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាត ត្បាតរបស់វៀតណាម។ ខណៈដែល អាល្លឺម៉ង់បានកត់ត្រាករណីស្លាប់សរុបប្រមាណ ១ ម៉ឺននាក់ ដោយសារកូវីដ ១៩ នោះ ចំណែកវៀតណាម ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាង (ចំនួនប្រជាជនសរុបប្រមាណ ១០០ លាននាក់) គឺមានអ្នកស្លាប់ចំនួន ៣៥ នាក់តែប៉ុណ្ណោះ។ យោងតាមអត្ថបទមួយ ផ្សេងទៀត របស់ FAZ ដែលបានចុះផ្សាយនាថ្ងៃដដែលបានឲ្យដឹងថា បណ្តាប្រទេសដូចជាវៀតណាម ថៃនិងសឹង្ហបុរី ស្ទើរតែមិនមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ក្នុងសហគន៍ឡើយ។ ប្រទេសទាំងនេះ សុទ្ធតែទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត តាមរយៈការបិទច្រកទ្វារព្រំដែន និងអនុវត្តន៍វិធានការរក្សាគំលាតសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ