កាសែតាអាហ្សង់ទីនលើកសរសើរជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

(VOVWORLD) - អត្ថបទនេះបានឲ្យដឹងថា ខណៈដែលពិភពលោកបានកត់ត្រា ករណីស្លាប់ជាច្រើនដោយសារជំងឺនេះ គឺវៀតណាមមិនទាន់មានករណី ស្លាប់ណាមួយឡើយ។

 នាពេលថ្មីៗនេះ គេហទំព័រ OJODIGITAL របស់អាហ្សង់ទីនបានចុះ ផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩៖ រូបសណ្ឋាននៅវៀតណាម-គំរូសម្រាប់ពិភពលោក” ដែលលើក សរសើរជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។ អត្ថបទនេះបានឲ្យដឹងថា ខណៈដែលពិភពលោកបានកត់ត្រា ករណីស្លាប់ជាច្រើនដោយសារជំងឺនេះ គឺវៀតណាមមិនទាន់មានករណី ស្លាប់ណាមួយឡើយ។

ជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ត្រូវបាន រដ្ឋាភិបាលនៃប្រទេសដទៃនិងអង្គការអន្តរជាតិនានាវាយតម្លៃខ្ពស់។ មិន ត្រឹមតែគ្រប់គ្រងស្ថានភាពជំងឺក្នុងប្រទេសយ៉ាងល្អប្រពៃប៉ុណ្ណោះទេ វៀត ណាមថែមទាំងសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗជាច្រើនទៀតក្នុង វិបត្តិសុខាភិបាលជាសកលនេះ តាមរយៈការប្រគល់សម្ភារៈបរិក្ខា ពេទ្យជូនប្រទេសមួយចំនួនដូចជាកម្ពុជា ឡាវ អ៊ីតាលី អេស្ប៉ាញ់ អាល្លឺម៉ង់ បារាំងនិងអង់គ្លេស ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ