កាហ្សាក់ស្ថានសម្រេចជាផ្លូវការការចរចារចូលរួម WTO


កាហ្សាក់ស្ថានសម្រេចជាផ្លូវការការចរចារចូលរួម WTO  - ảnh 1
កាហ្សាក់ស្ថានសម្រេចជាផ្លូវការការចរចារចូលរួម WTO (Image: VNA)

(VOVworld) – នៅសន្និសីទដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស
នាថ្ងៃទី ២២ មិថុនា ក្រុមបេសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអនុម័តលើកញ្ចប់ឯកសារចូលរួម WTO របស់ការហ្សាក់ស្ថាន។ តាមនោះ ក្រុងអាសតណាសម្រេចជាផ្លូវការដំណើរការចរចារដែលអូសបន្លាយក្នុងរយៈ
ពេល២០ឆ្នាំកន្លងមក។ដោយហេតុនេះកាហ្សាក់ស្ថាននេះបានក្លាយទៅជា
ប្រទេសទី ១៦២ របស់ WTO មុនចុងឆ្នាំ ២០១៥។ ថ្លែងមតិបន្ទាប់ពីសន្និសីទ ប្រធានក្រុមការងារពិសេសឯកអគ្គរដ្ឋទូតហ្វាំងឡង់ Vasa Himanen បានសម្តែង
ក្តីសប្បាយរីករាយចំពោះស្នេដៃពោលខាងលើរបស់កាហ្សាក់ស្ថានហើយ
ចាត់ទុកថា៖នេះគឺជាលទ្ធផលលេចធ្លោចំពោះកាហ្សាក់ស្ថាននិងប្រទេស
ជាសមាជិក WTO ទាំងអស់។ តាមការកំណត់របស់ WTO បញ្ហាចូលរួម
របស់កាហ្សាក់ស្ថាននឹងត្រូវបានពិនិត្យមើលថែមទៀតនៅសម័យប្រជុំ WTO
ដែលប្រព្រឹត្តទៅប្រចាំខែ។សម័យប្រជុំជាបន្តនឹងត្រូវបានរៀបចំឡើងនាខែ
កញ្ញាខាងមុខ។ សេចក្តីសម្រេច ស្ពីពីការចូលរួម WTO នឹងចូលជាធរមាន
ក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពី WTO ទទួលបានការអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ