កីឡាករ Tran Duc Minh ឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុម៣បាំងពិភពលោក
(VOVWORLD) - កីឡាករ Tran Duc Minh ជាលើកដំបូងបានឈ្នះជើងឯកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងពិភពលោក បន្ទាប់ពីយកឈ្នះលើគូប្រជែងកូរ៉េខាងត្បូង Kim Tae-jun។ កីឡាករវៀតណាមបានយកឈ្នះដោយពិន្ទុ ៥០-៤៦ បន្ទាប់ពីការប្រកួតជុំទី ២៣ ដោយដណ្ដើមបានពានរង្វាន់ជើងឯកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងពិភពលោក។
នេះគឺជាពានរង្វាន់ World Cup លើកដំបូងរបស់ Tran Duc Minh។ លោកក៏បានក្លាយជាកីឡាករវៀតណាមទី ២ ដែលបានឈ្នះជើងឯកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងពិភពលោក ជុំនៅទីក្រុងហូជីមិញ បន្ទាប់ពីកីឡាករ Tran Quyet Chien កាលពីឆ្នាំ២០១៨។
ការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងពិភពលោក គឺជាពានរង្វាន់ប្រចាំឆ្នាំមួយ របស់សហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រពិភពលោក (UMB) អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការប្រកួតឆ្នាំនេះ បានប្រមូលផ្តុំកីឡាករចំនួន ១៤៩ នាក់មកពី ១៩ ប្រទេសជុំវិញពិភពលោក។ ក្នុងនោះ ប្រទេសម្ចាស់ផ្ទះវៀតណាមមានកីឡាករជាង២០នាក់ចូលរួបផងដែរ៕