ខិតខំប្រែក្លាយ Khanh Hoa ទៅជាម៉ាស៊ីនអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់និងប្រទេសជាតិ
(VOVWORLD) - នាយប់ថ្ងៃទី ១ ខែមេសា នៅទីលាន ២ មេសា ទីក្រុង Nha Trang បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៣៧០ នៃការកសាងនិងអភិវឌ្ឍន៍ខេត្ត Khanh Hoa (១៦៥៣-២០២៣) រយៈពេល ៤៨ ឆ្នាំនៃថ្ងៃរំដោះខេត្ត Khanh Hoa (២ មេសា ១៩៧៥-២ មេសា២០២៣)។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលខេត្ត Khanh Hoa - ទឹកដី “ដីទំនាប និងសមុទ្រអូរតាវ” សម្រេចបានក្នុងដំណើរអភិវឌ្ឍន៍។
អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់ Khanh Hoa ក្នុងដំណើរអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនខេត្ត Khanh Hoa ត្រូវខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ខេត្ត Khanh Hoa ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដើម្បីប្រែក្លាយ Khanh Hoa ទៅជាទីក្រុងចំណុះមជ្ឈិម ដោយឈរលើមូលដ្ឋាននាំមកនូវតួនាទីពេញលេញរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Khanh Hoa គួរតែលើកកំពស់សក្តានុពល និងភាពខ្លាំងរបស់ខ្លួន ពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយភ្ជាប់ជាមួយការច្នៃប្រឌិតគំរូកំណើនឆ្ពោះទៅរកការអភិវឌ្ឍបៃតង អេកូឡូស៊ី និងច្នៃប្រឌិត; បង្កើនការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បើកទូលាយកន្លែងអភិវឌ្ឍន៍ថ្មី ដើម្បីឱ្យ Khanh Hoa ក្លាយជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ និងរបស់ប្រទេសជាតិ ដែលជាចំណុចតភ្ជាប់ជាមួយតំបន់ និងពិភពលោក។ ដោយសង្កត់ធ្ងន់ថា Khanh Hoa មានមុខតំណែងសំខាន់ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាំបាច់ត្រូវស្ថិតក្នុងការបង្រួបបង្រួមរឹងមាំ ពង្រឹងការការពារជាតិ សន្តិសុខ និងធានាសណ្តាប់ធ្នាប់សង្គម។ ជំរុញការកសាង និងអភិវឌ្ឍន៍ស្រុកកោះ Truong Sa ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមលើសមុទ្រ; ជាបន្ទាយដ៏រឹងមាំការពារអធិបតេយ្យភាពនៃមាតុភូមិ។ ទន្ទឹមនឹងនោះ Khanh Hoa ត្រូវបន្តបង្កើនប្រសិទ្ធ ភាពកិច្ចការបរទេស និងជំរុញសមាហរណកម្មអន្តរជាតិ៕